Sunday, May 20, 2018

ហូរឈាមច្រមុះ (nosebleed)


ហូរឈាមច្រមុះ

ការហូឈាមច្រមុះតែងតែធ្វេីអេាយម្តាយឱពុកបារម្មណ៍ខ្លាំង តែងរឿងនេះជារឿងធម្មតា ដែលកេីតឡេីងស្ទេីរលេីមនុស្សគ្រប់គ្នា។
ជាទូទៅហូរឈាមច្រមុះមាន មូលហេតុចំបងពីរ មួយគឺដកដង្ហេីមចូលខ្យល់ស្ងួតគ្មានសំនេីម ជាពិសេសនៅពេលអាកាសធាតុក្តៅ និងមួយទៀត ការកេសច្រមុះ រឺញីច្រមុះញឹកញាប់។

ហូរឈាមច្រមុះ

តេីធ្វេីដូចម្តេចនៅពេលហូរឈាមច្រមុះ?
ជាទំលាប់ចាស់ៗ តែងតែអេាយក្មេងងេីយក្បាលទៅក្រេាយ ហេីយកទឹកទះថ្ងាស់ ប៉ុន្តែវិធីសាស្រ្តបែបនេះ មិនត្រូវអ្នកជំនាញនែនាំអេាយប្រេីទេ ផ្ទុយទៅវិញវិធីសាស្ត្រដែលត្រឹមត្រូវមានដូចខាងក្រេាម នេះដែលវាយជួយបញ្ឈប់ការហូរឈាមយ៉ាងមានប្រសិទ្ធិភាព:
១. ឈរក៏បាន អង្គុយក៏បាន ហេីយអេានក្បាលទៅមុខបន្តិច ហាមងេីយក្បាលកូនទៅក្រេាយ ឬអេាយដេកលេីផ្ទៃរាប ព្រោះវាធ្វេីអេាយក្មេងលេបឈាម រឺហូរឈាមចូលក្រពះ ដែលអាចបណ្តាលអេាយ ក្មេងក្អួតចេញឈាមមកក្រៅវិញ
២. សង្តត់នៅគល់ស្លាបច្រមុះទាំងសងខាង កុំសង្កត់លេីក្ដេាងច្រមុះ ទោះឈាមច្រមុះតែមួយខាងក៏ត្រូវសង្កត់ទាំងសងខាងដែល
៣. បន្តសង្កត់អេាយបាន ៥ទៅ១០នាទី កុំព្យាយាមប្រលែងហេីបឆែកមេីលបេីមិនទាន់បាន យ៉ាងតិច ៥នាទី
៤. អាចប្រេីទឹកកស្អំនៅលេីខ្ទង់ច្រមុះ ភាពត្រជាក់ធ្វេីអេាយសសៃឈាមរួញ អាចបន្ថយការហូរឈាមបាន
៥. ករណីដែលធ្វេីតាមវិធីសាស្រ្តនេះហេីយនៅតែហូរឈាមទៀត ព្យារយាមធ្វេីម្តងទៀតលេីកនេះសង្កត់អេាយបាន ៣០នាទី។ បេីវានៅបន្តហូរឈាមទៀត ត្រូវយកកូនទៅពិភាក្សាជាមួយពេទ្យ។

ហូរឈាមច្រមុះ


ករណីណាខ្លះដែលខ្ញុំគួរតែយកកូនទៅពេទ្យ?
១. ហូរឈាមច្រេីន ហេីយពិបាកដកដង្ហេីម
២. ក្មេង ទៅជាស្លេកស្លាំង អស់កំលាំង
៣. ប្រេីវិធីសាស្រ្តបញ្ឈប់ការហូរឈាមហេីយតែមិនបានជេាគជ័យ
៤. វាកេីតឡេីង ក្រេាយវះកាត់ច្រមុះ រឺមានដុះសាច់ក្នុងច្រមុះ
៥. ពេលដែលវាមានសញ្ញាផ្សេងទៀត ដូចជាឈឺទ្រូងជាដេីម
៦. ហូរឈាមច្រមុះក្រេាយពេលមានការប៉ះទង្គិចត្រូវក្បាល រឺផ្ទៃមុខ
៧. មានហូរឈាមច្រមុះហេីយ មានឡេីជាំលេីស្បែក និងហូរឈាមកន្លែងផ្សេងទៀត ព្រោះវាអាចមានបញ្ហាាគ្រាប់ឈាមមិនកក
៨.ទៅពិភាក្សាជាមួយពេទ្យ ក្នុងករណីបារម្មណ៍ខ្លាំង

No comments:

Post a Comment