ស្រែងជាជំងឺសើស្បែកមួយប្រភេទងាយឆ្លងដែលបង្កដោយមេរោគផ្សិតលើផ្ទៃស្បែកឈ្មោះថា“ឌែម៉ាតូហ្វីត”(Dermatophyte)។ ជំងឺនេះកើតលើមនុស្សគ្រប់វ័យអាចកើតនៅលើគ្រប់កន្លែងទាំងអស់នៃខ្លួនប្រាណ ជាពិសេសច្រើនចូលចិត្តកើតនៅត្រង់កន្លែងស្បែកផ្អិបគ្នា មានលក្ខណះបិទបាំង ឧស្សាហ៍បែកញើសសើមហើយពុំសូវប៉ះនឹងពន្លឺថ្ងៃដូចជានៅតាមក្រលៀន ក្លៀក ចង្វែកគូថ ឬចន្លោះម្រាមដៃជើងជាដើម។
របៀបបង្ករោគ
បង្កដោយមេរោគTrichophyton,MicrosporumនិងEpidermophyton។ មេរោគដែលច្រើនជួបជាងគេនៅប្រទេសកម្ពុជាយើងគឺTrichophyton ។ មេរោគទាំងនេះឆ្លងនៅពេលដែលមាន ការប៉ះគ្នាផ្ទាល់រវាងស្បែកនិងស្បែក ជាមួយនឹងមនុស្ស ឬសត្វដែលមានកើតជំងឺស្រែង។វាក៏អាចឆ្លងបានផងដែរ នៅពេលដែលអ្នកប្រើសំភារះឧបករណ៍ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគដូចជា សម្លៀកបំពាក់ កន្សែង ក្រម៉ា មួក ស្រោមជើង ស្រោមដៃ ស្បែកជើង។ម្យ៉ាងទៀតជំងឺនេះអាចឆ្លងតាមរយះការប៉ះផ្ទាល់ជាមួយដី ធូលីដែលមានផ្ទុកមេរោគនេះ។ គេច្រើនជួបប្រទះនៅប្រទេសមានអាកាសធាតុក្តៅហើយសើម។
រោគសញ្ញា
រោគសញ្ញាជំងឺស្រែងសំគាល់ដោយរមាស់ ហើយមានរាងជារង្វង់បន្ទះមូល ឬរាងពងក្រពើដោយមានក្រម៉ស្រកាៗហើយគែមជុំវិញរាងខ្ពស់និងក្រហម ជាងផ្នែកកណ្ដាលដែលមានលក្ខណៈដូចស្បែកធម្មតាឬអាចមានក្រម៉ស្តើងតិចតួចជួនកាលពេលខ្លះដោយសារអ្នកកើតជំងឺគាត់បានប្រើបាស់ថ្នាំលាបផ្សេងៗនាំអោយរូបរាងក៏មិនច្បាស់អាចធ្វើអោយច្រឡំនឹងជំងឺសើស្បែកផ្សេងទៀតបាន។
ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យបានតាមរយះ
• ការមើលដោយភ្នែកផ្ទាល់ទៅតាមសញ្ញាដែលចេញលើស្បែក(គ្លីនិក)
• កោសយកក្រម៉រដែលនៅគែមនោះយកទៅពិនិត្យក្នុងមីក្រូទស្សន៍(KOH) ដើម្បីវិភាគរកមើលមេរោគផ្សិត។
• ការបណ្ដុះមេរោគដោយកោសក្រម៉ទៅបណ្ដុះរកមេរោគ(Culture)
• ការច្រិបយកស្បែកដែលសង្ស័យមានស្រែង នោះទៅវិភាគ(Skin Biopsy)។

ផលវិបាក
- ជំងឺស្រែងជាជំងឺសើស្បែកឆ្លងមិនបង្កឱ្យមានគ្រោះថ្នាក់ទេតែវាធ្វីអោយអ្នកជំងឺរំខានដល់ការរស់នៅ។
- ដោយសារជំងឺនេះធ្វើអោយអ្នកជំងឺរមាស់ អ្នកជំងឺព្យាយាមអេះ នាំអោយដាច់រលាត់ស្បែកនឹងជាប់មេរោគហើយពេលដែលគាត់អេះកន្លែងផ្សេងទៀតឆ្លងនាំអោយមេរោគអាចឆ្លងបាន លើសពីនេះទៅទៀតបើរួមផ្សំនឹងអ្នកមិនបាន អនាម័យផងនោះវាអាចមានការបង្កបន្ថែមនូវមេរោគបាក់តេរីធ្វើអោយមានខ្ទុះនិងហើម តំរូវអោយមានការព្យាបាលអោយបានត្រឹមត្រូវទើបអាចជាបាន។
- ម្យ៉ាងទៀតបើសិនជំងឺនេះកើតនៅលើក្រចកនាំអោយក្រចកខូចទ្រង់ទ្រាយ ហើយបើកើតមាននៅលើស្បែកក្បាល វាធ្វើឱ្យសក់ជ្រុះនៅទីតាំងនោះបាន។
ការព្យាបាល
- ករណីកើតលើស្បែកតែមួយកន្លែងតិចតួច អាចប្រើថ្នាំប្រភេទជាក្រែមសម្លាប់ពពួកផ្សិតដូចជាMiconazoleឬClotrimazole,Ketoconazole លាបលើស្បែកមានបញ្ហាពីរដងក្នុង១ថ្ងៃរយះពេល៣ទៅ៤សប្តាហ៍។ បើការលាបថ្នាំមិនបានធូរស្រាលគួរទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យជំនាញសើស្បែក។

- ប្រសិនបើកើតមាននៅច្រើនកន្លែងនោះការព្យាបាលទាមតារប្រើថ្នាំលេបទៅតាមកម្រិត និងតាមទីតាំងនៃជម្ងឺ ហើយអ្នកជំងឺគួរទៅពិនិត្យ និងព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញសើស្បែក។
វិធីសាស្រ្តការការពារជំងឺ
- ត្រូវអនាម័យខ្លួនប្រាណជាប្រចាំដោយងូតទឹកសម្អាតខ្លួនជាមួយសាប៊ូ និងជៀសវាងអោយខ្លួនប្រាណនៅសើមយូរ
ពេកក្រោយពីងូតទឹក ជាពិសេសជៀសវាងស្លៀកសំលៀកបំពាក់សើមផ្អិបជាប់ខ្លួនយូរពេក។
- ប្រុងប្រយ័ត្នលើការប៉ះពាល់ ការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកកើតជំងឺស្រែងដោយផ្ទាល់ ព្រោះអាចឆ្លងមេរោគ។
ដំបូន្មានពីវេជ្ជបណ្ទិតឯកទេស
ចំពោះលោកអ្នកដែលកើតជម្ងឺស្រែងជាការល្អគួរអញ្ជើញរជួបជាមួយគ្រូពេទ្យឯកទេសជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទទួលការរពិនិត្យ និងព្យាបាលឱ្យមានប្រសិទ្ឋភាព និងសុវត្ថិភាពត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប។
No comments:
Post a Comment