- Asphyxie fœtale au cours du travail រឺ L'asphyxie per-partum ជាការធ្លាក់ចុះខ្សោយ នៃការផ្លាស់ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងផ្ទៃ នៅអំឡុងពេលឈឺពោះសម្រាល ។
- ពាក្យ « souffrance fœtale » ជាពាក្យដែលគេប្រើជំនួសពាក្យ L'asphyxie ដែលជាញឹកញាប់គេប្រើក្នុងន័យបង្ហាញរោគសញ្ញារបស់ Asphyxie fœtale ប៉ុន្តែវាមិនមែនជាពាក្យត្រឹមត្រូវច្បាស់លាស់នោះទេ វាជាពាក្យដែលគេប្រើដោយការភ័ន្តច្រឡំជាទូទៅ ជាពីសេសគេប្រើពាក្យនេះ នៅពេលពន្យល់ទៅកាន់ ឪពុកម្ដាយ ។
២-កត្តាដែលយើងគិតដល់ Asphyxie fœtale
- RCF ចង្វាក់បេះដូងកូនមិនធម្មតា ( ច្រើនជាង ១៦០ ក្នុង ១ នាទី រឺ តិចជាង ១១០ ក្នុង ១ នាទី )
- Acidose métabolique ពិនិត្យឈាមនៅសរសៃឈាម artère របស់ទងសុក ( artère du cordon )
- Score d'Apgar តិចជាង ៧ នៅ ៥ នាទីតំបូងនៃជីវិត
- នឹងកត្តារួមផ្សំផ្សេងៗទៀត
៣-មូលហេតុដែលធ្វើអោយធ្លាក់ចុះ ការផ្លាស់ ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងផ្ទៃ ដែលជួបញឹកញាប់
- ស្បូនកន្ត្រាក់ ខ្លាំងលើសធម្មតា
- ការសង្កត់លើទងសុក ( ទងសុករំកកូន .... )
- ការសង្កត់លើសសៃឈាម aortique រឺ Veine Cave
- សម្ពាធឈាមរបស់ម្ដាយចុះទាប
- របើកសុក( hématome rétroplacentaire )
- សុកខ្សោយដោយមានជំងឺផ្សេងៗ ( pathologie vasculaire placentaire , ....... )
- នឹងេជំងឺ រួមផ្សំផ្សេងៗទៀត
៤-ការធ្វើរោគវិនិច្ឆ័យ នឹង តាមដានកូនក្នុងផ្ទៃអំឡុងពេលឈឺពោះសម្រាល
វាមានភាពពិបាកពិព្រោះកូនស្ថិតផ្ទៃពោះម្ដាយ តែគេអាចធ្វើបានតាមចំណុចខាងក្រោម :
- ចង្វាក់បេះដូងកូន តិចជាង ១១០ ក្នុង ១ នាទី រឺ លើស ១៦០ ក្នុង ១ នាទី វាជាសញ្ញាសំខាន់ក្នុងការអនុវត្តន៏ជាក់ស្តែង ដែល ត្រូវគិតដល់ Asphyxie fœtale
- ទឺកភ្លោះមិនល្អ ( Liquide méconial , ..... )
- pH au scalp ការពិនិត្យឈាមកូនពិនិត្យមើល pH របស់កូនដែលជាអាចកំណត់បានច្បាស់លាស់ ថាកូន Asphyxie fœtale រឺ អត់ ?
- Lactates au scalp ការតេសឈាមមើល Lactates របស់កូន ( ជាក់ស្ដែងគេមិនសូវអនុវត្តន៏ )
- នឹងរបៀបពិនិត្យផ្សេងខ្លះទៀត
៥- ការព្យាបាលនឹងគ្រប់គ្រងក្នុងករណីសង្ស័យថាមាន Asphyxie fœtale
- ដាក់ អុកសីុសែនអោយម្ដាយ
- អោយស្ត្រីដេកផ្អៀងខាងឆ្វេង
- បញ្ឈប់ Ocytocine ក្នុងករណីស្បូនកន្ត្រាក់ខ្លាំងលើសធម្មតា រឺ ប្រើថ្នាំបន្ថយការកន្ត្រាក់របស់ស្បូន
- ក្នុងករណីសម្ពាធឈាមម្ដាយចុះ : ដាក់សេរ៉ូម Solutés cristalloïdes រឺ ប្រើថ្នាំបង្កើនសម្ពាធឈាមម្ដាយ
- វះកាត់បន្ទាន់ក្នុងករណីខ្លះ ( រហែកស្បូន របើកសុក ..... )
- ការវះកាត់ រឺ ជំរុញការសម្រាលអោយបានលឿនដោយវិធីផ្សេងៗ ត្រូវបានអនុវត្តន៏ទៅតាមករណិជាក់ស្ដែងនិមួយៗ ដោយការសម្រេចចិត្តរបស់គ្រូពេទ្យ អាស្រ័យលើកត្តាជាច្រើនរបស់ម្ដាយនឹងកូនក្នុងផ្ទៃ ។
៦-ការពិនិត្យ នឹងតាមដានក្រោយសម្រាល
- Score d'Apgar តិចជាង ៧
- ពិនិត្យឈាម ទងសុក ដើម្បីរកមើល pH et des gaz du sang
- Échographie transfontanellaire et MRI ដើម្បីស្វែងរកជំងឺក្នុងខួរក្បាលដោយ Asphyxie fœtale
Neonatal Resuscitation. Meconium Aspiration |
réanimation du nouveau-né |
ការព្យាបាលត្រឹមត្រូវ នឹង ទាន់ពេលវេលា អាចចៀសវាងបាន ការប៉ះពាល់ខួរក្បាលទារក បើប៉ះពាល់ខួរក្បាលទារក យើងពិបាកក្នុងព្យាបាល ហើយទារកភាគច្រើន ស្លាប់ នឹង មានផលវិបាកទៅថ្ងៃក្រោយ ( séquelles neurologiques ) ។
No comments:
Post a Comment