ជំងឺរលាកផ្លូវនេាម ជាការរលាក ប្រពន្ធ័ផ្លូវនេាមដែលរួមមាន តំរងនេាម (ចាស់តែងតែហៅ ក្រលៀន) បង្ហួរនេាមនិង ផ្លេាកនេាម។
ប្រពន្ធ័ផ្លូវនេាម ជាកន្លែងដែលស្អាតមិនមានមេរេាគរស់នៅទេ ប៉ុន្តែនៅពេលដែលបាក់តរីរាលដាលដល់ ផ្នែកណាមួយនៃផ្លូវនេាម វានិងបណ្តាលអេាយមានការរលាក។
មានករណីមួយចំនួនដូចខាងក្រេាម ដែលក្មេងងាយកេីតជំងឺរលាកផ្លូវនេាម:
១. ការលូតលាស់ មិនធម្មតានៃប្រពន្ធ័ផ្លូវនេាមពីកំនេីត ហេតុដូចនេះហេីយបានជាក្មេងដែលមានបញ្ហារលាកផ្លូវនេាមលេីសពី ២ដងគួរតែ អេកូពោះ ( Echo) ដេីម្បីរកភាពមិនធម្មតានៃប្រពន្ធ័ផ្លូវនេាម។
២. ផ្លេាកនេាម ធ្វេីការមិនបានល្អ ដូចករណីនេាមមិនអស់ពីផ្លេាកនេាម ការបង្អាក់ការនេាម ព្យាយាមទប់មិនអេាយនេាមពេលឈឺនេាម ព្រោះវាបង្ករភាពងាយស្រួលឆ្លងប្រពន្ធ័ផ្លូវនេាម។
៣. បញ្ហាផ្លូវនេាមតូចចង្អៀតពេក ដែលធ្វេីអេាយចាល់ទឹកនេាម។

តេីមានរោគសញ្ញាអ្វីខ្លះ?
១. ក្តៅខ្លួនខ្លាំង
២. ក្អួត ជួនកាលរាករូស
៣. ថយចុះ ការបៅ និងញុាំ
៤. ឈឺជុកពោះ ឈឺក្តៅផ្លូវនេាមពេលនេាម
៥. នេាមញឹក និងពិបាកនេាម
១. ក្តៅខ្លួនខ្លាំង
២. ក្អួត ជួនកាលរាករូស
៣. ថយចុះ ការបៅ និងញុាំ
៤. ឈឺជុកពោះ ឈឺក្តៅផ្លូវនេាមពេលនេាម
៥. នេាមញឹក និងពិបាកនេាម
ធ្វេីម្តេចទេីបដឹងថារលាកផ្លូវនេាម?
មានតែការពិនិត្យទឹកនេាមទេ ទេីបដឹងថាមានរលាកផ្លូវនេាម។ ពេលជួបគ្រូពេទ្យ គាត់និងអេាយកំប៉ុងដាក់ទឹកនេាម បន្ទាប់មកវាត្រូវបញ្ជូនទៅអេាយមន្ទីរពិសេាធន៍ពិនិត្យមេីល និងទឹកនេាមមួយផ្នែកត្រូវយកទៅបណ្តុះរកមេរេាគដែលបង្ករ។
រលាកផ្លូវនេាមត្រូវព្យាបាលបែបណា?
ការប្រេីថ្នាំផ្សះ ជាជំរេីសក្នុងការព្យាបាលរលាកផ្លូវនេាម។ អ្នកអាចឃេីញអាការៈធូរស្រាល ១ទៅ២ថ្ងៃក្រេាយប្រេីថ្នាំផ្សះ។
បេីមានបញ្ហាបារម្មណ៍ ត្រូវយកកូនមកពិគ្រោះជាមួយពេទ្យ៕
No comments:
Post a Comment