Monday, May 21, 2018

ការបំបៅដោះ

ការបំបៅដោះ 
ការបំបៅដោះជារឿងសកល ដែលមានផលប្រយេាជន៍ការពារទាំងម្តាយ និងទារកពីបញ្ហាសុខភាពផ្សេងៗ ដូចជាការពារទារកមិនអេាយមាន បញ្ហារាករូស រលាកសួត និង អំបៅអំបែកជាដេីម ( អានចំនេះដឹងទី ដេីម្បីយល់ដឹងទី៨ បន្ថែលមទាក់ទងនឹងជំងឺអំបៅអំបែក)
ទឹកដោះដំបូងមានសារៈសំខាន់ ដូចនេះត្រូវអេាយកូនង៉ែត បៅដោះភ្លាមៗ ២-៣ម៉ោងដំបូងក្រេាយពេលកេីត។
អង្គការ សុខភាពពិភពលេាក និសស្ថាបន័សុខាភិបាលធំៗ តំរូវអេាយបំបៅដោះកូនតែមួយមុខគត់ ដល់អាយុ៦ខែ។

លក្ខណះបែបណាដែលបង្ហាញថាទារកចង់បៅ?
១. ភ្ញាក់ពីដេក
២. ងាកជុំវិញ ដេីម្បីរកដោះបៅ
៣. ជញ្ជក់ ម្រាមដៃ និង មាត់
៤. យំស្រែករកបៅ
រយះពេលនៃការបៅដោះមានផ្សេងៗ គ្នាក្មេងខ្លះបៅ ៥នាទីខ្លះទៀតរហូតដល់២០នាទី។
គួរអេាយកូនបៅដោះម្ខាងអេាយចប់ មុននឹងអេាយបៅម្ខាងទៀត ព្រោះវាអាចទុកពេលអេាយ ដោះផលិតទឹកដោះបន្ថែមទៀត។

ការបំបៅដោះ

ធ្វេីយ៉ាងម៉េច ទេីបអាចដឹងថាទារកបៅឆ្អែត?
១. ឆែកមេីលខោទឹកនោម ក្មេងអាចជុះយ៉ាងហេាចណាស់ ៤ ដងក្នុងមួយថ្ងៃ ចាប់អាយុ ៤-៥ថ្ងៃឡេីងទៅ
២. អាចជុះនេាម ៦ដងឡេីងទៅ
៣. ឡេីងគីឡូ
ស្រ្តីបំបៅដោះកូនជាច្រេីតែងតែបារម្មណ៍ ថាទឹកដោះគាត់មិនគ្រប់ដេីម្បីអេាយកូនបៅ ហេីយពួកគាត់ជាទូទៅពួកអេាយកូនបៅទឹកដោះគេាម្សៅបន្ថែមទៀត។
មានមូលហេតុមួយចំនួនធ្វេីអេាយ គាត់មិនសំបូរទឹកដោះ:
១. គាត់បញ្ហាក្រពេញផលិតទឹកដោះ ដែលមិនមានសមតភាព ក្នុងការផលិតទឹកដោះអេាយគ្រប់គ្រាន់
២. ធ្លាប់វះកាត់ដោះ ដេាយរាប់បញ្ចូលទាំងការវះកាត់កែសុដន់ ដែលវាប៉ះពាល់ដល់ ក្រពេញផលិតទឹកដោះ
៣. ករណីផ្សេងៗ ដែលប៉ពាល់ដល់អរម៉ូនដែលមានតួនាទីមកភ្ញេាច ក្រពេញដោះអេាយផលិតទឹកដោះ
៤. ការប្រេីប្រាថ្នាំដែលមានផលរំខានដល់ការផលិតទឹកដោះ ករណីចង់លេបថ្នាំអ្វីគួរតែពិភាក្សាជាមួយពេទ្យជាមុនសិន
៥. ការបំបៅដោះត្រឹមត្រូវ និងការជញ្ជក់របស់កូន អាចជួយភ្ញេាចអេាយមានការផលឹតទឹកដោះ ដូច្នេះការបំបៅដោះមិនមានប្រសិទ្ធិភាពអាចអេាយទឹកដោះមិនគ្រប់គ្រាន់។
៦. ការអេាយកូនបៅទឹកដោះគោម្សៅ
៧. ការដាក់មាត់កូនអេាយជញ្ជក់ដោះមិនត្រឹមត្រូវ សូមមេីលរូបភាពខាងក្រេាមពីការជញ្ជក់ត្រេមត្រូវ
៨. ក្មេងដែលមិនសូវនៅក្បែរ ជាមួយម្តាយ
ផ្ទុយទៅវិញការចេញទឹកដោះច្រេីនពេកក៏បង្ករជាបញ្ហា អាចអេាយកូនពិបាកបៅ អាចធ្វេីអេាយឈ្លក់ ក្អក ករណីបែបនេះក្មេងមិនសូវឡេីងគីឡូល្អ។
តេីត្រូវធ្វេីដូចម្ដេចពេល ចេញទឹកដោះច្រេីនពេក?
ករណីបែបនេះច្រេីនកេីតលេីអ្នកម្តាយដែលមានកូនដំបូង។ ហេីយជាទូទៅវាបាត់ទៅវិញខ្លួនឯង។
ដេីម្បីកាត់ផលវិបាកទាងនេះអ្នកអាចធ្វេីដូចខាងក្រេាម:
១. ដាក់ក្មេងរាងបញ្ឈរ ហេីយរាងទំរេតទៅក្រេាយអេាយបៅដោះ
២. ច្របាច់ក្បាលដោះ
៣. កុំបង្ខំអេាយកូនបៅ ធ្វេីតាមសំរួលដែលគាត់ចង់បៅ
៤. ដាក់ស្អំទឹកកក ដេីម្បីបន្ថយការចេះទឹកដោះ
ទៅពិគ្រោះជាមួយគ្រូពេទ្យ បេីមានបញ្ហាបារម្មណ៌៕

No comments:

Post a Comment