Monday, May 21, 2018

ក្អកចំពោះកូនក្មេង

ក្អក

ម្តាយឪពុកជាច្រេីតែងតែបារម្មណ៍ ពេលដែលលឃេីញកូនក្អក ហេីយបញ្ចុកថ្នាំក្អកដែលទិញពី pharmacy អេាយកូន ដេាយខ្លួនឯង។ នេះជាប្រការគួរ ជៀសវាង ហេីយអត្ថបទខាងក្រេាមនេះ និងបញ្ជាក់ពីមូលហេតុ។
ហេតុអ្វីបានក្អក?
ក្អកគឺជាការឆ្លេីយតប របស់ខ្លួនយេីងយ៉ាងសំខាន់ ក្នុងការសំអាតផ្លូវខ្យល់ខ្លួនឯង ដេាយរុចច្រានស្លេសចេញមកក្រៅ និងការពារផ្លូវខ្យល់ពីរបស់របរដែលចូលពីក្រៅនៅពេលដ៏កង្ហេីមចូល។
ក្អកអាចជាក្អកស្លេស ឬក្អកស្ងួត។ ក្អកស្លេស ពេលដែលមានស្លេសចេញមកក្រៅ តាមការក្អកឬក្អួត ពេលខ្លះយេីងអាចលឺស្លេសជាប់នឹងបំពង់ករបស់ក្មេងពេលក្អកម្តងៗ។
ស្លេសអាចមានពណ៌ខុសៗគ្នាទៅតាមមូលហេតុបង្ករ។ វាអាចជាពណ៌បៃតង ពណ៌ដូចខ្ទុះ ឬលឿងខាប់ដូចទឹកដោះគេា ថ្លាដូចទឹក និង កំហាកឬស្លេសលាយឈាម។ ម្តាយឪពុកគួរ យកចិត្តទុកដាក់ពីបញ្ហានេះ ព្រោះវាអាចចង្អុលបង្ហាញពីមូលហេតុដែលធ្វេីអេាយក្អក។
តេីក្អកបង្ករមកពីបញ្ហាអ្វីខ្លះ?
១. រលាកផ្លូវដង្ហេីម
២. រលាកសួត
៣. ជំងឺហីត
៤. ស្លាក់ (choking)
៥. បញ្ហាបេះដូង និងសួតពីកំនេីត
៦. បញ្ហាបេះដូងខ្សេាយ
៧. ពេលខ្លះ វាជាទំលាប់ក្មេង ករណីនេះវាបាត់ទៅវិញពេលក្មេងដេកលក់។
តេីករណីណាខ្លះពេលកូនក្អកខ្ញុំគួរយកទៅជួបពេទ្យ?
១. ក្មេងអាយុតិចជាង ៤ខែនាំ ករណីក្អកខ្លាំងធ្វេីអេាយខ្វះ អុកសុីសែនទៅចែកចាយនៅខួរក្បាល វាអាចបណ្តាលអេាយក្មេង ប្រកាច់ឫ បាត់ដង្ហេីម
២. ក្អតហេីយនិងហត់ ដកដង្ហេីមញាប់ រឺដកដង្ហេីមលឺសំលេងខុសពីធម្មតា
៣. ក្អកដេាយសារ ស្លាក់របស់អ្វីមួយ
៤. ក្អកមានឈាម ឬ មានស្លេសពណ៌បៃតង ឬលឿងខាប់ដូចទឹកដោះគេា
៥. ក្អកខ្លាំង រហូតដល់មិនចង់បៅ រឺញុាំ
៦. មានក្តៅខ្លួនហេីយ គិតតែពីដេក
៧. ក្អកលេីសពី ២អាទិត្យ ដេាយគ្នានសញ្ញា ពីភាពធូរស្រាល
តេីខ្ញុំអាចជួយកូនអ្វីខ្លះពេលវាក្អក?
១. លេីកទឹកចិត្តអេាយក្មេងផឹកទឹកអេាយបានច្រេីន
២. ហាមដាច់ខាន អេាយថ្នាំបាត់ក្អក ដេាយមិនបានពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាអាចបង្ករភាពធ្ងន់ធ្ងរដល់ក្មេង ឧទាហរណ៍ករណីក្អកមាន់ គេហាមមិនអេាយប្រេីថ្នាំបាត់ក្អកទេ
៣. អាចឆ្ពង់ចំហាយទឹកក្តៅ


តេីព្យាបាលរេាគក្អកដេាយរបៀបណា?
ត្រូវចងចាំថាក្អក ជារេាគសញ្ញាមួយមិនមែនជាជំងឺទេ ដូច្នេះ ត្រូវព្យាបាលមូលហេតុ។ នៅពេលមូលហេតុត្រូវបានដោះស្រាយ នោះក្អកក៏បានធូរស្រាាល ទៅតាមនុះដែរ។
មិនគួរអេាយថ្នាំបាត់ក្អក ចំពោះក្មេងក្រេាម ៦ឆ្នាំទេ។
ថ្នាំផ្សះអាចប្រេីក្នុងករណី រលាកសួត រឺផ្លូវដង្ហេីមដេាយបាត់តេរី ហេីយករណីផ្តាស់សាយ(អានចំនេះដឹងទី ២ និង ទី៣) អាចតាមបាន។
ជំងឺហឺត រឺស្លាក់គួរកពេទ្យអេាយជួយ។
ករណីមានការបារម្មណ៍ខ្លាំងអាចយកកូនៅពិគ្រោះជំងឺ ជាមួយគ្រូពេទ្យដែលអ្នកទុកចិត្ត។

No comments:

Post a Comment