Sunday, May 20, 2018

ការចាក់វ៉ាក់សាំង

ការចាក់វ៉ាក់សាំង

វាជាវិធីព្យាបាលមួយបែប ដែលជួយប្រឆាំងជំងឺដែលបង្កដេាយមេរេាគសាហាវៗ ដែលអាចឆ្លងនៅពេលណាមួយក្នុងជីវិត។
វាក់សុាំងត្រូវបានបង្កេីតឡេីងដេាយ យកសំបកមេរោគ រឺមេរោគដែលគេបានកាត់បន្ថយភាពសាហាវរបស់វា ដូច្នេះវាគ្មានលិទ្ធិភាពបង្ករជំងឺទេ វាត្រូវចាក់ចូលក្នុងខ្លួនក្មេងដេីម្បីភ្ញេាចអេាយប្រពន្ធ័ការពាររាងកាយរបស់ក្មេងវាយជាមួយមេរេាគ និងបង្កេីត អង់ទីករ (anticorps or antibody) ប្រឆាំងជាមួយមេរេាគនឹងពេញមួយជីវិត។
វាក់សុាំងអាចជាថ្នាំលេប និង ថ្នាំចាក់។
ហេតុអ្វីចាំបាច់ត្រូវយកកូនទៅចាក់វាក់សុាំង?
+ វាជួយការពារកូនអ្នកកុំអេាយឈឺ ព្រោះជំងឺមួយចំនួនអាចអេាយក្មេងពិការមួយជីវិត។ ឧទាហរណ៍ ករណីគ្រុនស្វិតដៃជេីង
+ ករណីដែលឆ្លងជំងឺ វាអាចជួយក្មេងកុំអេាយឈឺធ្ងន់
+ វាជួយតប់ស្កាត់ការរីរាលដាលនៃជំងឺ


ចាក់វ៉ាក់សាំង

តេីវាក់សុាំងអ្វីខ្លះ ក្មេងត្រូវទទួលបាន?
តារាងដូចរូបខាងក្រេាម បង្ហាញពីកម្មវិធីជាតិនៃការចាក់វាក់សាំុងជាតិ
១. វាក់សាំងការពារជំងឺរបេង (BCG)
២. វាក់សាំងការពារជំងឺរលាកថ្លេីមបេ (Hepatitis B) ជួយការពារការរលាកថ្លេីមដែលឈានដល់ក្រិនថ្លេីម និងចុងក្រេាយមហារីកថ្លេីម
៣. វាក់សាំងការពារជំងឺគ្រុណស្វិតដៃជេីង(polio) ដែលជាជំងឺប៉ះពាល់ ដល់សាច់ដុំ និងទន់ដៃទន់ជេីងមួយជីវិត
៤. DPT: វាក់សាំងការពារជំងឺខាន់ស្លាក់ ជំងឺក្អកមាន់ និងតេតានុស
ជំងឺខាន់ស្លាក់ ធ្វេីអេាយរលាកបំពង់កធ្ងន់ធ្ងរ ដែលបណ្តាលអេាយពិបាកដកដង្ហេីម។
ជំងឺក្អកមាន់ បណ្តាលអេាយក្មេងក្អកខ្លាំង អាចឈានដល់ការបាត់ដង្ហេីម
តេតានុស ធ្វេីអេាយប្រទាញដៃ ប្រទាញជេីងរូបភាពដូចប្រកាច់ជាប់រហូត
វាក់សាំងការពារជំងឺទាំងបីនេះត្រូវបានផលិតក្នុងអំពូលថ្នាំតែមួយមាននយ័ថាក្មេងចាក់តែមួយម្ចុលអាចការពារបានជំងឺ៣មុខ
៥. វាក់សាំងការពារបាក់តេរីឈ្មោះកាត់ហៅថា ហីប៊ី (HiB) ដែលជាបាក់តេរីបង្ករអេាយ ដំបៅស្បែក រលាកបំពង់ក រលាកសន្លាក់ រលាកស្រេាមខួរជាដេីម
៦. វាក់សាំងការពារជំងឺកញ្ច្រិល (measles) ដែលបណ្លាាលអេាយឡេីងអុចក្រហមលេីស្បែក ឈឺក ក្តៅខ្លួនខ្លាំង។ ថ្មីៗក្រសួងសុខាភិបាល បានផ្តល់វាក់សាំង MMR ដែលមាននិយ័ថា ក្មេងទទួលចាក់តែមួយម្ជុលអាចការពារបានជំងឺ៣ប្រភេទដូចជា ជំងឺកញ្ច្រិល ជំងឺ សាលាទេន ជំងឺស្អូច (Measles, Mumps, Rubella)
៧. វាក់សាំងការពារជំងឺ JEV ដែលវិរុសនេះបណ្តាលអេាយ រលាកសាច់ខួរ
៨. ក្រៅពីនេះអាចមាន វាក់សាំងការពារជំងឺផ្សេងទៀតដូចជាជំងឺរាក ជំងឺផ្តាស់សាយ ជំងឺរលាកសាច់សួត ជំងឺគ្រុណពោះវៀនជំងឺមហារីកស្បូន ជាដេីម។
តេីវាក់សុាំងការពារជំងឺនិមួយៗ កូនខ្ញុំត្រូវចាក់ប៉ុន្មានដង?
វាក់សាុំងនីមួយខុសគ្នា វាក់សុាំងខ្លះចាក់តែម្តងជាការស្រាច់ អាចការពារបានមួយជីវិត តែភាគច្រេីននៃវាក់សុំាង តម្រូវអេាយចាក់ ២ដង រឺច្រេីនជាងនឹង។
ជាទូទៅមានប្រសិទ្ធិភាពក្រេាយចាក់ ២-៣អាទិត្យ។
តេីវាក់សុាំងមានផលប៉ះពាល់ទេ?
វាជារឿងកំរដែលល វាក់សុំាងធ្វេីអេាយប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែវាអាចមានផលរំខានមួយចំនួន:
+ អាចឡេីងក្រហមកន្ទួល រមួសនៅត្រង់ចំនុចចាក់វក់សាំុង
+ អាចក្តៅខ្លួន
+ ឈឺដងខ្លួន
+ ឈឺក្បាល់
ភាគច្រេីនផលរំខាននេះអាចកេីត ១ទៅ២ថ្ងៃក្រេាយពេលទទួលវាក់សាុំង។
ត្រូវធ្វេីដូចម្តេច នៅពេលដល់កាលវិភាគចាក់វាក់សុំាង កូនខ្ញុំក្តៅខ្លួន ឈឺ?
ករណីបែបនេះត្រូវផ្តល់ពណ៌មាន អេាយគ្រូពេទ្យដឹង។ វាអាស្រយ័លេីរេាគសញ្ញានៃជំងឺ និងប្រភេទវាក់សុំាង ថាត្រូវចាំអេាយធូស្រាលពីជំងឺសិន រឺអាចចាក់បានភ្លាមៗ។
មានអ្វីកេីឡេីងបេីកូនខ្ញុំ អាឡាក់សុីជាមួយពងមាន់ រឺពងទា?
វាក់សុាំងខ្លះ យកស៊ុតមកធ្វេីជាធាតុផ្សំ ដូចនេះត្រូវប្រាប់ពេទ្យអេាយដឹងពីបញ្ហានេះ។
តេីអាចចាំអេាយកូនខ្ញុំធំ ទេីចាក់វាក់សាុំងបានទេ?
ចំឡេីយគឺ ទេ។ ត្រូវយកកូនទៅចាក់វាក់សុំាងតាមកាលវិភាគដែលពេទ្យ ផ្តល់អេាយ។

No comments:

Post a Comment