Sunday, May 20, 2018

ជំងឺរលាកក្រពះពោះវៀន

ជំងឺរលាកក្រពះពោះវៀន

កឺជាការលាកក្រពះ និងពោះវៀនដែលបង្កដេាយពពួកវីរុស (rotavirus) ហេីយជាទូទៅវាបណ្តាលអេាយ រាក និង ក្អួត។
វាឆ្លងតាមការប៉ពាល់ជាមួយអ្នកជំងឺរាក រឺរបស់របរដែលមានមេរេាគ
វាអាចឆ្លងតាមចំនីអាហារ និងទឹកដែលមានមេរេាគរាករូសផងដែរ
តេីក្មេងមានជំងឺរលាកក្រពះពោះវៀន មានរេាគសញ្ញាអ្វីខ្លះ?
- រាកជាទឹក រឺទឹកលាយកាក តែគ្មានឈាមលាយជាមួយទេ
- ក្អួត ចង្អេារ
- ក្តៅខ្លួន (សូមអានចំនេះដឹងទី១ ពីការក្តៅខ្លួន)
- ឈឺពោះ រឺ រមួលពោះ
- អស់កំលាំង
- លែងចង់ញុំាចំនីអារហារ រឺថយចុះការបៅ
- ក្អួតខ្លាំង រាកច្រេីនអាចបណ្តាល អេាយបាត់បងជាតិទឹកពីក្នុងខ្លួន (សូមអានចំនេះដឹងទី២ពីការបាត់បងជាតិទឹក)
ការបាត់បង់ជាតិទឹក ធ្ងន់ធ្ងរអាចបណ្តាលអេាយប៉ះពាល់ដល់អាយុជីវិតក្មេង។


តេីខ្ញុំអាចធ្វេីអ្វីខ្លះ ដេីម្បីជួយកូននៅពេលវារាក និងក្អួត?
រាកនិងក្អួតច្រេីន ធ្វេីអេាយបាត់បងជាតិទឹក ដូច្នេះ លេីកចិត្តក្មេងអេាយផឹកទឹកអេាយច្រេីន អាចជាទឹកស្អាត តែយល់ល្អគួរអេាយផឹកទឹកដែលមានជាតិរ៉ែ ដូចជាទឹក អូរាលិត (ORS) រឺ Royal-D។
ក្នុងករណីដែលផឹកហេីយក្អួត គួរតែព្យាយាមបញ្ចុកកូន ៣ទៅ៤ ស្លាបព្រាបាយរៀងរាល់ ២-៣នាទីម្តង។
បេីកូននៅបៅដោះ គួរបន្តការបៅដោះ
" Imodium " ថ្នាំបញ្ឈប់រាគ អាចប្រេីបានចំពោះមនុស្សពេញវ័យ ប៉ុន្តែមិនត្រូវប្រេីចំពោះកូនក្មេងទេ។
តេីករណីណាខ្លះដែលខ្ញុំត្រូវ យកកូនអេាយពេទ្យពិនិត្យ?
- មានសញ្ញា បាត់បងជាតិទឹក (អានចំនេះដឹងទី២ពីការបាត់បងជាតិទឹក)
- រាគ រឺក្អួតបន្តជាប់គ្នា លេីសពី៣ ថ្ងៃ
- ករណីក្អួតមានឈាម រាកមានឈាម ឬឈឺពោះខ្លាំង
- មិនមានជុះនេាម ៦ទៅ៨ម៉េាង
- អស់កំលាំង លេងមាត់លេងក
- ផឹកទឹកលេងចូល រឺ លេងចង់ញុាំចំនីអាហារ
និងករណី ដែលឪពុកម្តាយបារម្មណ៍ ខ្លាំង
តេីរលាកក្រពះពោះវៀនព្យាបាលដេាយរបៀបណា?
ករណីមួយចំនួនធំ វានិងបាត់ទៅវិញដេាយឯងៗ ក្នុងរយះពេល ៧ទៅ១០ថ្ងៃ។
ករណីដែលមានការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ត្រូវបង្គ្រប់ជាតិទឹកដេាយដាក់សេរ៉ូម។
ការប្រេីថ្នាំផ្សះក្នុងជំងឺរលាកក្រពះពោះវៀនពុំមានប្រសិទ្ធិភាពឡេីយ ព្រោះជំងឺនេះបង្កដេាយវីរុស មិនមែនបាក់តេរីឡេីយ (សូមអានចំនេះដឹងទី ៥ពីការប្រេីប្រាស់ថ្នាំផ្សះ)៕

No comments:

Post a Comment