Monday, May 21, 2018

ជំងឺភ្នែកក្រហម (conjunctivitis)


នៅពេលដែលភ្នែកឡេីងក្រហម ខ្មែរយេីងតែងតែនិយាយប្រាប់គ្នាថា ឈឺភ្នែក ហូរទឹកភ្នែក រមួសភ្នែក សំបូរអាចន៍ភ្នែកជាពិសេសនៅពេលក្រេាកពីដេកពេលព្រលឹម។
នេះជាជំងឺភ្នែកក្រហម ដែលបណ្តាលមកពីការរលាកសំបកថ្លាដូចកញ្ចក់មួយរបស់ភ្នែក គេហៅថា " conjunctiva"( មានដូចក្នុងរូប)។
តេីជំងឺភ្នែកក្រហម បណ្តាលមកពីអ្វីខ្លះ?
១. ដេាយសារ ពពួកបាក់តេរី : ជំងឺភ្នែកក្រហមដេាយសារពួកបាក់តេរី ឃេីញច្រេីនកេីតមានតែភ្នែកម្ខាង ប៉ុន្តែក៏អាចទាំងសងខាងដែរ។ វាឡេីងអាចន៍ភ្នែកដែលមានសភាពជាខ្ទុះ ហេីយច្រេីនកេីតឡេីពេញមួយថ្ងៃ បេីទោះជាជូតសំអាតវានឹងឡេីងមកវិញក្នុងរយះពេលប៉ុន្មាននាទីប៉ុននោះ។
២. ដេាយសារវីរុស : ជំងឺភ្នែកក្រហមដេាយសារវីរុស ច្រេីនឃេីញកេីតលេីភ្នែកទាំងសង្ខាង និងមានរេាគសញ្ញាកេីតជាមួយដូចផ្តាស់សាយ ដូចជាក្តៅខ្លួន ហ៊ារសំបោរ ក្អកជាដេីម។ ករណីនេះមិនមានអាចន៍ភ្នែកចេញច្រេីនដូច ជំងឺភ្នែកក្រហមបង្ករដេាយពួកបាក់តេរីទេ។ តែវាហ៊ារដូចទឹកភ្នែកតែខាប់អន្តាយៗ។
៣. ជំងឺភ្នែកក្រហមដេាយសារអាឡាក់សុី លក្ខណះពិសេសក្រៅពីក្រហមភ្នែក និងហ៊ារទឹកភ្នែក វារមួសខ្លាំង។
តេីជំងឺភ្នែកក្រហមឆ្លងដែរឬទេ?
មិនថាជំងឺភ្នែកក្រហម ដេាយសារមូលហេតុណាមួយទេ គឺនេះឆ្លងខ្លាំងពីមនុស្សម្នាក់ទៅម្នាក់ដេាយងាយ ដេាយគ្រាន់តែនៅក្បែរនិងប៉ះពាល់ជាមួយអ្នកជំងឺ។
តេីការព្យាបាលជំងឺភ្នែកក្រហម ដេាយរបៀបណា?
១. មានករណីជាច្រេីនវាអាចជាវិញដេាយខ្លួនឯង ជាពិសេសក្នុងករណី ជំងឺភ្នែកក្រហមដេាយពួកវីរុស។
២. ការព្យាបាលជំងឺភ្នែកក្រហមដេាយអាឡាក់សុីអាចព្យាបាលដូច ជំងឺផ្តាស់សាយ។ បេីនឹងព្យាយាមរប្រភពដែលបណ្តាលអេាយអាឡាក់សុី ហេីយជៀសវាងអេាយផុតពីវា។
៣. ផ្ទុយទៅវិញជំងឺភ្នែកក្រហមដេាយបាក់តេរី ត្រូវព្យាបាលដេាយថ្នាំផ្សះ អាចជាថ្នាំបន្តក់ ថ្នាំលាប រឺលេបជាដេីម។
ការបង្ករដេាយអ្វីក៏ដេាយ គ្រូអាាចប្រាប់ពីបញ្ហានេះបាន ដូចនេះ បេីមានករណីបារម្មណ៍ យកកូនទៅពិភាក្សាជាមួយពេទ្យ៕

No comments:

Post a Comment