Monday, May 21, 2018

ជំងឺទឹកដក់ក្នុងស្រេាមពង (hydrocele)

រពិនិត្យមេីលពងស្វាសរបស់ក្មេងប្រុសនៅពេលកេីតថ្មីៗ ជារឿងសំខាន់។
ករណីខ្លះពងស្វាសក្មេងមិនមានក្នុងស្រេាមពង ដេាយសារវាមិនបានធ្លាក់ចុះពីក្នុងពោះ
ករណីខ្លះស្រេាមពងឡេីងប៉េាងដែលអាចជាពោះវៀនធ្លាក់ក្នុងស្រេាមពង ឬ ទឹកដក់ក្នុងស្រេាមពង។
អត្ថបទនេះ នឹងនិយាយពីជំងឺទឹកដក់ស្រេាមពង។
ជំងឺទឹកដក់ស្រេាមពងជាជំងឺមកពីកំនេីតបណ្តាលមកពី ប្រហេាងទំនាក់ទំនងរវាងស្រេាមពង និស្រេាមពោះមិនបានបិទជិត។ ជាករណីធម្មតាវាបិទជិតនៅពេលកូនកេីតមក។ វាអាចមានមូលហេតុផ្សេងទៀតៗដែរ។
ជំងឺទឹកដក់ស្រេាមពងមិនធ្វេីអេាយប៉ះពាល់ដល់អាយុជីវិតទេ។
រេាគសញ្ញា ជំងឺទឹកដក់ស្រេាមពងមានអ្វីខ្លះ?
ជាទូទៅគ្មានរេាគសញ្ញាអ្វីគួរអេាយកត់សំគាល់ទេ តែរេាគសញ្ញាមានពេលវាឡេីងធំខ្លាំង ដូចជា ឈឺចាប់ រញាំរញូវ វាឡេីងធំកាន់តែខ្លាំងពេលក្មេងយំ។
ធ្វេីយ៉ាងណាទេីបដឹងថាមានជំងឺទឹកដក់ក្នុងស្រេាមពង?
ស្រេាមពងឡេីងប៉េាង ស្ទាបទៅដូចទឹកដាក់ក្នុងប៉េងប៉េាងពិបាកស្ទាបប៉ះពងស្វាស។
ប្រេីភ្លេីងពិលចាំង ដូចក្នុងរូប ហេីយមេីលទៅភ្លេីងឃេីញឆ្លុះពីម្ខាងទៅម្ខាង។
តេីការព្យាបាលជំងឺទឹកដក់ស្រេាមពងដេាយរបៀបណា?
ប្រសេីនបេីកូនអ្នកគ្មានរេាគសញ្ញាដូចជាការការឈឺនោះ គេអាចអេាយតាមដានរហូតដល់អាយុ ១ឆ្នាំព្រោះជាទូទៅវាបាត់ទៅវិញខ្លួនឯង តែក្នុងករណីមិនបាត់គេអាចធ្វេីវះកាត់។ ករណីខ្លះគេអាចអេាយតតាមដាន៣ទៅ៥ឆ្នាំ។
បេីមានបញ្ហាបារម្មណ៍ យកកូនទៅពិភាក្សាជាមួយគ្រូពេទ្យ៕

No comments:

Post a Comment