Monday, May 21, 2018

ជំងឺក្តៅខ្លួនប្រកាច់

ជំងឺក្តៅខ្លួនប្រកាច់ ជាការប្រកាច់នៅពេលដែលក្មេងក្តៅខ្លួន ដែលមានកំដៅលេីសពី៣៨អង្សាឡេីងទៅ។ ជំងឺក្តៅខ្លួនប្រកាច់ កេីតឡេីងចំពោះក្មេងអាយុ ៥ខែទៅ៦ឆ្នាំប៉ុន្នោះ។ ជាទូទៅឃេីញកេីតញឹកញាប់លេីក្មេងអាយុ ១២ ទៅ១៨ខែ។
នៅពេលប្រកាច់ម្តងៗ មេីលទៅគួរអេាយភ័យស្លន់ស្លេា និងតក់ស្លុត ប៉ុន្តែ ការប្រកាច់ដេាយសារក្តៅខ្លួនមិនធ្វេីអេាយប៉ះពាល់ និងខូចខាតខួរក្បាល និងភាពឆ្លាតវៃរបស់ក្មេងនោះទេ។ 
ហេីយត្រូវចាំថា ជំងឺក្តៅខ្លួនប្រកាច់ មិនបញ្ជាក់ថាក្មេង មានជំងឺឆ្កួតជ្រូកឬស្កន់ជាន់នោះទេ។
ជំងឺឆ្កួតជ្រូក គឺមានប្រវត្តិ ប្រកាច់២ដងឡេីង ហេីយមិនមានក្តៅខ្លួនទេនៅពេលលដែលធ្វេីទុក្ខ(សូមមេីលចំនេះដឹងទីមួយពីការក្តៅខ្លួន)។

តេីឪពុកម្តាយត្រូវធ្វេីដូចម្តេចខ្លះពេលកូនប្រកាច់?
ពេលកូនប្រកាច់ម្តងៗ ឱពុកម្តាយតែងតែមានការភយ័ខ្លាច ព្រួយបារម្មណ៍និង តក់ស្លុតមិនដឹងត្រូវអ្វីមុនអ្វីក្រេាយនោះទេ។ ដូចនេះដំនាក់កាលខាងក្រេាមនេះ ជាជំហានក្នុងការជួយក្មេងពេលប្រកាច់:
១. ដំបូងត្រូវតាំងចិត្តអេាយរឹងមាំ កុំភយ័ស្លន់ស្លោរនៅពេលឃេីញកូនប្រកាច់។
២. បន្ទាប់មកដាក់ក្មេងអេាយដេកផ្អាង ជាទូទៅគេចូលចិត្តដាក់ផ្អាងទៅឆ្វេង។ ការដាក់ក្មេងក្នុងស្ថានភាពបែបនេះ អាចបង្ការការឆ្លក់ទឹកមាត់រឺកំអួតដែលចេញពីក្រពះ។
៣. នៅពេលក្មេងប្រកាច់ វាប្រទាញដៃទាញជេីង កុំព្យាយាមប្រេីកំលាំងទប់ដៃជេីងក្មេងព្រោះប្រកាច់មិនអាចឈប់ដេាយការទប់បែបនឹងទេ ក្មេងនឹងឈឺសាច់ដុំនិងឆ្អឹងដេាយកំលាំងដែលចាប់គាត់នៅពេលគាត់ដឹងខ្លួន។ និយាយអេាយខ្លីគ្រាន់តែដាក់ក្មេងដេកផ្អាង ទុកអេាយក្មេងប្រកាច់តាមដំនេីរ ព្រោះវានិងឈប់ខ្លួនឯង។
៤. ហាមដាច់ខាតយកវត្ថុដែលរឹង ហេីយជាទំលាប់យកស្លាបព្រាដាក់ក្នុងមាត់អេាយក្មេងខាំ ព្រោះវាបង្ករអេាយឆ្លក់ និងជាពិសេសបាក់ធ្មេញក្មេង។
៥. ត្រូវផ្ទាងនាទីពីពេលចាប់ផ្តេីមប្រកាច់ ជាទូទៅប្រកាច់នឹងបាត់វិញដេាយឯឯងមិនលេីសពី៥នាទីឡេីយ។
៦. តែបេីករណីលេីសពី៥ នាទីក្មេងត្រូវការថ្នាំបាត់ប្រកាច់ ដូចនេះត្រូវឆាប់យកក្មេងទៅជួបពេទ្យ។
ក្នុងករណីណាមួយដែលបារម្មណ៍ខ្លាំងត្រូវយកកូនទៅពេទ្យ៕

មូលហេតុបង្ក អេាយក្តៅខ្លួនប្រកាច់ មានអ្វីខ្លះ?
១. ការឆ្លងរេាគ មិនថាបង្កដេាយ វីរុស ឬបាក់តេរី គឺសុទ្ធតែបង្កអេាយក្តៅខ្លួន ការក្តៅខ្លួននេះឯងដែលអាចបង្កអេាយប្រកាច់បាន
២. ក្តៅខ្លួនក្រេាយការចាក់វ៉ាក់សុាំង បញ្ជាក់ថាវ៉ាក់សុាំងកំពុងតែមានប្រសិទ្ធិភាព តែក្តៅខ្លួនអាចអេាយប្រកាច់បាន តែមិនគ្រប់រណីនោះទេ វាមានតែ ២ទៅ៤ភាគរយប៉ុន្នោះ។
៣. ក្មេងដែលធ្លាប់ក្តៅខ្លួនប្រកាច់ គឺប្រឈមមុខខ្លាំង នឹងប្រកាច់ទៀតនៅពេលក្តៅខ្លងម្តងៗ។
តេីក្តៅខ្លួនប្រកាច់មានអាការៈបែបណា?
ជាទូទៅវាច្រេីនកេីតនៅថ្ងៃដំបូងនៃការក្តៅខ្លួន ហេីយវាកេីតឡេីងនៅពេលសីតុណ្ហភាពឡេីងដល់ ៣៩អង្សាសេ។
ដំបូងឡេីងក្មេងចាប់ផ្តេីមរង៉ារញាក់ បន្ទាប់មកប្រទាញដៃ ប្រទាញជេីង ហេីយភ្នែកស្លឺឡេីងលេី ឡេីងស្វាយ និងជួនកាលមានហូរទឹកមាត់ ឫបែកពពុះមាត់ និងចុងក្រេាយនៅពេលប្រកាច់ឈប់ ក្មេងអាចដេកលក់។
ភាគច្រេីនក្តៅខ្លួនប្រកាច់មានរយះពេលល ២ទៅ៣នាទី តែករណីខ្លះអាចមានដល់១៥ នាទីទៅ ៣០នាទី។
ការវាយតំលៃទៅលេីក្មេងដែលក្តៅខ្លួនប្រកាច់:
ក្មេងដែលក្តៅខ្លួនប្រកាច់ ត្រូវយកអេាយពេទ្យពិនិត្យនិងវាយតំលៃដឹីម្បីរកមូលហេតុបង្ករ ជាពិសេសដេីម្បីច្រានចេាលការបង្កដេាយ ការឆ្លងរេាគធ្ងន់ធ្ងរ ការរលាកស្រេាមខួរ និងសាច់ខួរជាដេីម។
មានលក្ខណ្ឌមួយចំនួនដែលក្មេងអាយុចន្លោះ ៥ខែទៅ៦ឆ្នាំប្រឈមមុខខ្ពស់នឹងក្តៅខ្លួនប្រកាច់:
១. ក្មេងដែលឧស្សាហ៍ក្តៅខ្លួន
២. ក្មេងអាយុមិនទាន់លេីសពី១៥ខែ
៣. មានបងប្អូន រឺឪពុកម្តាយ ដែលមានប្រវត្តិប្រកាច់
៤. ក្មេងដែលក្តៅខ្លួនមិនខ្លាំងតែប្រកាច់

No comments:

Post a Comment