Monday, May 21, 2018

ជំងឺឆ្កែឆ្កួត

ជំងឺឆ្កែឆ្កួត

ជំងឺឆ្កែឆ្កួត ជាជំងឺដែលសាហាវអាចសំលាប់ជីវិតមនុស្សបាន។ មនុស្សមួយចំនួនធំតែងតែច្រឡំថា ជំងឺឆ្កែឆ្កួតគឺ មនុស្សដែលត្រូវឆ្កែឆ្កួតខាំនិងក្លាយទៅជាមនុស្សឆ្គួត មានបញ្ហាសតិអារម្មណ៍។ នេះជាការយល់ខុស ព្រោះប្រជាជនភាគច្រេីនមិនទាន់យល់ពីបព្ហាានេះ។ ខ្ញុំសង្ឃឹមថាអត្ថបទខាងក្រេាមនេះ និងផ្តល់ការយល់ដឹងទាក់ទងនឹងជំងឺឆ្កែឆ្កួត អេាយកាន់តែច្បាស់។
អ្វីទៅជាជំងឺឆ្កែឆ្គួត?
ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនៅគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែនមាននយ័មានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែ វារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្ករជំងឺឆ្កែឆ្កួតដែល។
តេីមនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដេាយរបៀបណា?
១. ការខាំអេាយមានរបួសដាច់ស្បែកដេាយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
២. ករណីរសត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលេីស្បែកទោះមិនមានដាច់រលាត់ក៏ដេាយ។
៣. សត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
៤. គេឃេីញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដ៏ទៃទៀត។

ជំងឺឆ្កែឆ្កួត

វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្គួតដេាយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វេីដំនេីរទៅប្រពន្ធ័ប្រសាទ ហេីយចុងក្រេាយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ហេីយធ្វេីយអេាយខូចខួរក្បាលទាំងមូល។
ត្រូវចងចាំថាបេីអ្នកជំងឺស្តែងចេញជារេាគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថាក្មេងនឹងត្រូវស្លាប់ក្នុងរយះពេលជាទូទៅ៣ទៅ៥ថ្ងៃ ដេាយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបាននោះទេ។
តេីរេាគសញ្ញាជំងឺឆ្កែឆ្កួតមានអ្វីខ្លះ?
១. ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វេីអេាយក្មេងឈ្លក់ ពិបាកដកដង្ហេីម។
២. ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វេីអេាយផ្លូវដង្ហេីមក្មេងបិទដកដង្ហេីមមិនរួច។
៣. លេសលាស នៅមិនស្ងៀម
៤. ទន់ដៅទន់ជេីង
៥. លេចនេាមមិនដឹងខ្លួន
៦. ឈឺក្បាល ចង្អេារ ក្អួត
៧. ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដេីម។
បេីមានការបារម្មណ៍ណាមួយ ត្រូវយកកូនទៅជួបនិងពិភាក្សានិងពេទ្យ៕


តេីត្រូវធ្វេីយ៉ាងណានៅពេលសង្ស័យថាឆ្កែ ឬសត្វដែលមានជំងឺឆ្កែឆ្កួតខាំ លិតឬក្រញៅ?
ដំបូងត្រូវលាងរបួសដែលត្រវសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅ ជាមួយនឹងសាប៊ូ ព្រោះសាប៊ូអាចជួយសំលាប់មេរេាគបានខ្លះដែរ។ ជៀសវាងការច្របាច់ក្រូចឆ្មាលេីរបួស។
ត្រូវយកកូនទៅជួបពេទ្យជាបន្ទាន់ ក្នុងករណី:
១. ត្រវសត្វឆ្កែ សត្វសវឹ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅ នៅលេីក្បាល ផ្ទៃមុន និងត្រង់ក។
២. របួសដែលត្រូវសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅមានសភាពមុតជ្រៅ និងជារបួសដែលរយែសធំហេីយកខ្វក់។
៣. ករណីដែលដឹងច្បាស់ថា ត្រូវវសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលបានខាំ ខ្ញាវក្រញៅ ពិតជាមានជំងឺឆ្កែឆ្កួត។
៤. ករណីមិនស្គាល់ប្រភព របស់សត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលសង្ស័យថាមានផ្ទុកជំងឺឆ្កែឆ្កួត ខាំ ខ្ញាវក្រញៅ។
ក្រៅពីករណីដូចដែលរៀបរាប់ ដូចជាមានរបួសដាច់ដេាចតិតួច ស្គាល់ប្រភពសត្វដែលខាំ ឬក្រញៅ របួសមាននៅលេីជេីងដៃឬដងខ្លួន ឱពុកម្កាយអាចតាមដានមេីលសត្វដែលខាំ ឬក្រញៅជាមុនសិនបាន។
ប្រសិនបេីសត្វដែលខាំ ឬក្រញៅទាំងនេះនៅរស់លេីសពី១០ថ្ងៃមាននយ័ សត្វទាំងនេះមិនមានជំងឺឆ្កែឆ្កួត ដូចនេះក្មេងដែលត្រូវសត្វយទាំនេះខាំក៏មិនអាចឆ្លងជំងឺឆ្កែឆ្កួតដែល។ ដូច្នេះមិនចាំបាច់ចាក់វ៉ាក់សុាំងឡេីយ។
ផ្ទុយទៅវិញបេីសត្វទាំងនេះងាប់ ត្រូវគេសំលាប់ ឬបាត់ទៅណាមិនដឹងមូលហេតុ ក្នុងកំលុងពេល១០ថ្ងៃរាប់ចាប់ពីថ្ងៃខាំឬក្រញៅ ត្រូវចាប់កូនទៅជួបគ្រូពេទ្យ នឹងទទួលចាក់វ៉ាក់សុាំងបង្ការ។
តេីការបង្ការមានអ្វីខ្លះ?
១. គ្រូពេទ្យអាចចាក់ថ្នាំសំលាប់វីរុស( rabies immunoglobulin) ជុំវិញរបួសដែលធំ របួសដែលជ្រៅ និងរបួសកខ្វក់
២. ការចាក់វាក់សុាំងបង្ការ ក្រេាយពេលសត្វខាំឬក្រញៅ
៣. ពេលខ្លះ គ្រូពេទ្យអាចចាក់វ៉ាក់សុាំង តេតានុសការពារ
៤. បេីរបួសធំ គ្រូពេទ្យនិងអេាយលេបថ្នាំផ្សះដេីម្បីការពារដំបៅក្លាយ។ (សូមអានចំនេះដឹងទី. ពីការប្រេីថ្នាំផ្សះ)
បេីមានការបារម្មណ៍ណាមួយ ត្រូវយកកូនទៅជួបនិងពិភាក្សា និងពេទ្យ៕

No comments:

Post a Comment