Monday, May 21, 2018

ការពុលថ្នាំប៉ារ៉ាសេតាមុល (paracetamol overdose or acetaminophen poisoning)

ថ្នាំប៉ារ៉ាសេតាមុល អាចថាជាថ្នាំដែលមានប្រជាប្រិយភាពជាងគេដេាយសារតែ ប្រជាជនភាគច្រេីនស្គាល់ថ្នាំមួយនេះ។ បេីទោះមានធាតុផ្សំតែមួយ ដេាយ អាសេតាមីនូហ្វែន( acetaminophen) និងឈ្មោះថ្នាំរាប់រយប្រភេទ ក៏ប្រជាជនខ្មែរនៅតែនិយម័ហៅ ថ្នាំប៉ារ៉ាសេតាមុល។ ម្យ៉ាងវិញទៀតថ្នាំនេះប្រជាជនអាចរកទិញបានដេាយសេរីនៅលេីទីផ្សារដេាយមិនបាច់វេជ្ជបញ្ជាគ្រូពេទ្យ។
បេីទោះបីថ្នាំប៉ារ៉ាសេតាមុល ត្រូវបានគេស្គាល់ថាវាអាច ជួយបញ្ចុះកំដៅ និងកាត់បន្ថយការឈឺចាប់យ៉ាងណាក៏ដេាយ តែការប្រេីប្រាស់ តាមកំរឹតថ្នាំអេាយបានត្រឹមត្រូវនូវមានកំរឹតជាពិសេសពេលប្រេីប្រាស់លេីក្មេងៗ។

ហេតុអ្វីចាំបាច់កំនត់កំរឹតថ្នាំប៉ារ៉ាសេតាមុល អេាយបានត្រឹមត្រូវ?
ព្រោះការលេបថ្នាំប៉ារ៉ាសេតាមុល លេីសកំរឹត អាចអេាយប៉ះពាល់សុខភាពជាពិសេស ពុលថ្លេីម ចេញលឿងខាន់ស្លាក់ និងករណីធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិត។
មូលហេតុអ្វីខ្លះ ដែលបណ្តាលអេាយលេបថ្នាំប៉ារ៉ាសេតាមុលលេីសកំរិត?
១. ប្រជាជនមិនមានចំនេះដឹងនៃកំរឹត ថ្នាំប៉ារ៉ាសេតាមុល ដែលគួរលេប និងប្រេីប្រាស់៕
២. លេបថ្នាំលេីសពីរមុខដែលមិនដឹងថាមាន ថ្នាំប៉ារ៉ាសេតាមុល ជាសារធាតុមួយនៅក្នុងនឹង។ ឩ. លេប ថ្នាំប៉ារ៉ាសេតាមុល និង Decogene ដែលជាថ្នាំផ្តាស់សាយ។ Decogen មួយគ្រាប់មានថ្នាំប៉ារ៉ាសេតាមុល ៥០០my ក្នុងនឹងស្រាប់។
៣ ការលេបថ្នាំប៉ារ៉ាសេតាមុលដេីម្បីសំលាប់ខ្លួន
តេីរេាគសញ្ញាពេលពុលថ្នាំប៉ារ៉ាសេតាមុល មានអ្វីខ្លះ?
២៤ម៉េាងដំបូង អ្នកជំងឺអាចមានរេាគសញ្ញាដូចជា ល:
ក្អួតចង្អេារ
បែកញេីស
ឡេីងស្លេស្ម
ស្លេកស្លាំ
អស់កំលាំងខ្លាំង។
២ទៅ៣ថ្ងៃក្រេាយសញ្ញាដែលរៀបរាប់ខាងលេីបាត់អស់វិញ តែមិនមែនមានន័យថាគាត់ធូរស្បេីយទេ។
កំឡុងពេលនេះ ថ្លេីម និងតំរងនេាមឈប់ដំនេីរការ ហេីយអ្នកជំងឺឈឺពោះ និងលៃងមានទឹកនេាម។
បន្ទាប់ពីថ្ងៃទី ៣ អ្នកជំងឺចាប់ផ្តេីមលែងដឹងអី ឡេីងលឿងពេញខ្លួនដែលបញ្ជាក់ថ្លេីមត្រូវបានខូចខាត ករណីធ្ងន់ធ្ងរអាចបាត់បង់ជីវិត។
តេីការព្យាបាលការពុលលថ្នាំប៉ារ៉ាសេតាមុលដេាយរបៀបណា?
ជំរេីសនៃការព្យាបាល នៅក្នុងករណីពុលថ្នាំប៉ារ៉ាសេតាមុលរួមមាន:
១. ការប្រេីថ្នាំបន្សាប N-acetylcysteine វាមានប្រសិទ្ធិភាពកាន់តែខ្លាំងនៅពេលប្រេីវា ៨ម៉េាងដំបូងនៃការពុល ថ្នាំប៉ារ៉ាសេតាមុល
២. ប្រេី activated charcoal ដេីម្បីអេាយជួបស្រូបយកថ្នាំប៉ារ៉ាសេតាមុលដែលលេីសកំរិត
៣. បេីករណីការពុល រហូតដល់ខូចថ្លេីមត្រូវ វះកាត់ប្តូរថ្លេីម
ត្រូវចងចាំថាថ្នាំជាអាវុធមុខពីរ វាអាចជួយអេាយអ្នកជាសះស្បេីយ និងអាចសំលាប់អ្នកបានដែរ ដូចនេះ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬជាមួយអ្នកជំនាញមុនប្រេីថ្នាំអ្វីមួយ៕

No comments:

Post a Comment