Monday, May 21, 2018

ជំងឺកមរមាស់ (scabies)


ជំងឺកមរមាស់ដែលចាស់ៗតែងនិយាយ ថាអាត់សុីជេីង អាត់សុីដៃ។ តេីជំងឺពិតជាចេះសុីសាច់មនុស្សមែនទេ? សូមអានអត្ថបទខាងក្រេាម។
ជំងឺកមរមាស់ ជាជំងឺសេីស្បែកដែលបង្ករដេាយពួកចៃម្យ៉ាងដែលរស់នៅលេីស្បែក ហេីយយេីងមិនអាចមេីលពួកវាឃេីញដេាយភ្នែកទទេរនោះទេ។ វាបណ្តាលអេាយរមួសខ្លាំង ដេាយសារចៃ កមរមួសញី ចាក់ចូលសាច់យេីងដេីម្បីទំលាក់ពងកូន។
តេីជំងឺកមរមាស់ឆ្លងដេាយរបៀបណា?
ជំងឺកមរមាស់ អាចឆ្លងដេាយការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ យេីងតែងឃេីញមានកាតឆ្លងទៅឆ្លងមករវាងសមាជិកគ្រួសារពីបងទៅប្អូនពីឱពុកទៅកូន ពីកូទៅម្តាយជាដេីម។ អាស្រយ័ហេតុនេះហេីយការព្យាបាលត្រូវធ្វេីមួយគ្រួសារដែលរស់នៅជំគ្នា។
ប្រភេទចៃកមរមាស់អាចរស់នៅឆ្ងាយពីសាច់ត្រឹមតែ ២៤ ទៅ៣៦ម៉េាងទេ ប៉ុន្តែបេីខែត្រជាក់ឫខែភ្លៀងវាអាចរស់នៅបានយូរជាងនឹង ហេតុនេះហេីយគេសង្កេតឃេីញថាជំងឺកមរមាស់កេីតឡេីងច្រេីនក្នុងរយះពេលនេះ។


តេីរេាគសញ្ញាជំងឺកមរមួសមានអ្វីខ្លះ?
១. រេាគសញ្ញាដែលឃេីញកេីតមានជាប្រចាំក្នុងជំងឺកមរមាស់គឺរមាស់ខ្លាំង (ពាក្យថាជំងឺកមរមាស់ មានពាក្យ " រមាស់" នៅក្នុងនឹងដែរ)។
២. វាចេញជាកន្ទួលក្រហម និងពងទឹកតូចៗនៅលេីស្បែក។
ជាទូទៅវាច្រេីនកេីតនៅ
ម្រាមដៃ និងចន្លោះម្រាមដែ
ក្បាលជង្គង់ ក្រលាក់ដៃ ក្រលាក់អាចន៍
ក្លៀក ភ្លៅ នៅគូដជាដេីម
ត្រូវកត់ចំនាំថា ជំងឺកមរមាស់មិនដែលកេីតលេីខ្នង និងក្បាលនិងមុខនោះទេ។
តេីការព្យាបាលជំងឺកមរមាស់ដេាយធ្វេីអ្វីខ្លះ?
ជាទូទៅការធ្វេីរកវិនិឆ្ឆយ័ជំងឺកមរមាស់មានភាពងាយស្រួលដេាយគ្រាន់តែមេីលទៅបញ្ហាសេីរស្បែកដែលវាចេញ ភាពរមួសខ្លាំង និង ប្រវត្តិជំងឺ។
១. ថ្នាំសំលាប់ចៃកមរមាស់ ជាក្រែមលាប។ ការលាបគឺលាបពីត្រង់ក ចុះមកក្រេាម និងលាងខ្លួនសំអាតចេញក្រេាយពេលប្រេី ៨ទៅ១៤ម៉ោង។
២. ប្រេីថ្នាំកាត់បន្ថយការរមាស់ antihistamine
៣. ករណីមានដំបៅឆ្លងរេាគទៅលេីស្បែកដែលចេញកមរមាស់ គេនឹងប្រេីថ្នាំផ្សះ
៤. ការព្យាបាល ជំងឺកមរមាស់សំរាប់តែអ្នកជំងឺម្នាក់មិនគ្រប់គ្រាន់ទេ វាទាមទារអេាយមានការព្យាបាលសមាជិកគ្រួសារទាំងអស់ដែលរស់នៅជាមួយគ្នាផងដែរទោះអ្នកទាំងនោះមិនមានរកសញ្ញា ជំងឺកមរមាស់ក៏ដេាយ។ ធ្វេីបែបនេះដេីម្បីការពារការឆ្លងទៅ ឆ្លងមករបស់ចៃកមរមាស់។
៥. សំលៀកពាក់ ស្រេាមខ្នេីយ ស្រេាមពូក កន្សែងក្រម៉ា ជាដេីមត្រូវយកទៅបេាកជាមួយសាប៊ូ និងហាលអេាយត្រូវថ្ងៃ ឬក៏យករបស់ទាំងនោះច្រកក្នុងថងបិទជិតទុកចេាលយ៉ាងហេាចណាស់៣ថ្ងៃ។ ការធ្វេីបែបនេះគឺដេីម្បីសំលាប់ពងចៃកមរមាស់ដែលនៅក្នុងរបស់របរទាំងនោះ។

No comments:

Post a Comment