Monday, May 21, 2018

ជំងឺដុំសរសៃឈាមពីកំនេីត (Hemangioma)

វាពិបាកនឹងរកពាក្យខ្មែរអេាយត្រូវតាមពាក្យ បច្ចេកទេសពេទ្យនិមួយៗ។ 
Hemangioma = Hemangio- + -oma
Hemangio-: សសៃឈាម
-Oma: ដុំ
ដូចនេះ hemangioma ជាដុំសសៃឈាមដែលមានពីកំនេីត បណ្តាលមកពីការវិវត្តន៍លូតលាស់របស់សសៃឈាមមិនធម្មតា។
ជាទូទៅវាកេីតឡេីងនៅត្រង់ ក និងកន្លែងកំរផ្សេងទៀតមាននៅផ្លូវដង្ហេីម និងថ្លេីមជាដេីម។ ដុំសសៃឈាមមានពណ៌ក្រហម ឬផ្កាឈូក (មានដូចក្នុងរូប)។


តេីជំងឺដុំសរសៃឈាមពីកំនេីត មានធ្វេីទុក្ខអ្វីទេ?
ទោះបីជំងឺដុំសរសៃឈាមពីកំនេីត មេីលទៅគួរអេាយខ្លាច សំរាប់ឱពុកម្តាយក៏ដេាយ ជាទូទៅវាមិនមានបញ្ហាអ្វីទេ។
មានករណីមួយចំនួនតូចដែលវាអាចបណ្តាលអេាយមានការហូរឈាម ទៅជាដុំបៅក្លាយ និងឈឺចាប់ ហេីយ បេីមានកេីតនៅក្នុងផ្លូវដង្ហេីមវាអាចបណ្តាលអេាយប៉ះពាល់ការដកដង្ហេីម ដេាយសារដុំឈាមអាចបិទផ្លូវខ្យល់។
សូមបញ្ជាក់ថា ជំងឺដុំសរសៃឈាមពីកំនេីត មិនមែនជាដុំមហារីកទេ ជាទូទៅវាមិនប៉ះពាល់ជីវិតទេបេីវាមិកេីតនៅក្នុងផ្លូវដង្ហេីម។
តេីការព្យាបាលជំងឺដុំសរសៃឈាមពីកំនេីត ដេាយរបៀបណា?
ករណីមួយចំនួនធំ វានឹងបាត់ទៅវីញខ្លួនឯងដេាយ មិនបាច់ព្យាបាល។ ជាទូទៅចាប់ពីអាយុ១ឆ្នាំ ឡេីងទៅវានឹងចាប់ផ្តេីមស្រកទៅវិញ។
៥០% នៃករណី បាត់អស់នៅអាយុ ៥ឆ្នាំ
៧០% នៃករណី បាត់អស់នៅអាយុ ៧ឆ្នាំ
៩០% នៃករណី បាត់អស់នៅអាយុ ៩ឆ្នាំ
តែបេីមានករណីដូចខាងក្រេាមមិនត្រូវទុកកូនតាមដាននោះទេ ត្រូវយកកូនទៅជួបពេទ្យ ដេីម្បីទទួលការព្យាបាលជាមួយថ្នាំ (propranolol):
១. ដុំសសៃឈាមមានទំហំធំ
២. ដុំសសៃឈាម នៅជិតភ្នែក ឬលេីផ្ទៃមុខ
៣. ដុំសសៃឈាម នៅផ្លូវខ្យល់ ដែលធ្វេីបិទផ្លូវដង្ហេីម
៤. ករណីដុំសសៃឈាមមានការ ហូរឈាម ឬ មានការឆ្លងរេាគ
បេីមានបញ្ហាបារម្មណ៍ យកកូនទៅពិភាក្សាជាមួយគ្រូពេទ្យ៕

No comments:

Post a Comment