Monday, May 21, 2018

ជំងឺរលាកបំពង់ក (tonsilopharyngitis)

ជំងឺរលាកបំពង់ក ជាជំងឺមួយដែលកេីតញឹកញាប់ នៅលេីក្មេង។ វាអាចបណ្តាលមកពីបាក់តេរី ឬពួកវីរុស ( សូមគត់ចំនាំថា ថ្នាំផ្សះសំលាប់ជំងឺដែលបង្ករដេាយបាក់តេរី តែគ្មានប្រសិទ្ធិភាពក្នុងជំងឺដែលបង្កដេាយ វីរុសទេ)។
ជំងឺរលាកបំពង់ក មិនបង្ករអេាយប៉ះពាល់ដល់អាយុជីវិតទេ ប៉ុន្តែក្នុងករណីរលាកបំពង់កដេាយពួកបាក់តេរី អាចបង្ករផលវិបាកដល់ការរលាកសន្លាក់ និងបេះដូងជាដេីម។
តេីមូលហេតុបង្ករអេាយមានជំងឺរលាកបំពង់កមានអ្វីខ្លះ?
មូលហេតុំបង ២ធំៗគឺ:
១. វីរុស: ជំងឺរលាកបំពង់កដេាយពួកវីរុស វាមានរេាគសញ្ញាដូចជំងឺផ្តាស់សាយដែរ ព្រោះវាបង្កដេាយពពួកវីរុសតែមួយ។
២. បាក់តេរី: ជំងឺរលាកបំពង់កដេាយបាក់តេរី ធ្វេីអេាយក្តៅខ្លួន (សូមអានចំនេះដឹងទី១ អំពីការឡេីងកំដៅ) ឈឺក ចង្អេារ ឬក្អួតបេីមេីលទៅក្នុងបំពង់ អាចឃេីញជាពងខ្ទុះ ឬបន្ទះពណ៌ស មានដូច
នៅក្នុងរូប។
តេីការធ្វេីរេាគជំងឺរលាកបំពង់ក ដេាយរបៀបណា?
សូមបញ្ជាក់ថា គ្មានការបូមឈាមពិនិត្យណាអាចបង្ហាញពីការរលាកបំពងកទេ។
ការពិនិត្យទៅលេីបំពង់ករផ្ទាល់អាចបញ្ជាក់បាន។
ហេីយករណីសង្ស័យថាវាបង្ករអេាយបាក់តេរីអាច យកកំហាកពីបំពង់កទៅពិនិត្យមេរេាគបាន។
តេីការព្យាបាលជំងឺរលាកបំពង់ក ដេាយវិធីណាខ្លះ?
ជំងឺរលាកបំពង់កដេាយសារវីរុស មិនចាំបាច់ប្រេីថ្នាំផ្សះទេ គេអាចប្រេីថ្នាំបាត់ឈឺចាប់ និងថ្នាំបៀមកុំអេាយស្ងួតបំពងក និងស្អាកបំពងកបាន។
ផ្ទុយទៅវិញ ត្រូវប្រេីថ្នាំផ្សះពេលរលាកបំពងកដេាយសារពួក បាក់តេរី ករណីនេះបេីមិនព្យាបាលអេាយត្រឹមត្រូវទេ អាចបង្ករអេាយមានផលវិបាកដល់ការរលាក សាច់ដុំបះដូង និងសន្លាក់ជាដេីម។
តេីឪពុកម្តាយអាចធ្វេីអ្វីខ្លះដេីម្បីជួយកូន?
លេីសពីថ្នាំដែលផ្ដល់អេាយ ឪពុកម្តាយអាចអេាយកូនញុាំ
ចំនីអាហារដែលទន់ ឬជាអាហាររាវ។
លេីកទឹកចិត្តក្មេងអេាយផឹកទឹកអេាយច្រេីន ទឹកក្តៅអ៊ុនៗក៏បាន ត្រជាក់ក៏បាន។
បេីមានចំងល់ នឹងបញ្ហាបារម្មណ៍ យកកូនទៅពិភាក្សារជាមួយគ្រូពេទ្យ៕

No comments:

Post a Comment