Monday, May 21, 2018

បញ្ហាកង្វះវីតាមីនដេក្នុងកូនក្មេង (Vitamin D deficiency in children)


វីតាមីនដេមានតួនាទីសំខាន់ក្នុងការជួយអេាយស្រូបយកជាតិ កាល់ស្យូម(calcium) ដេីម្បីឆ្អឹងរឹងមាំ និងការលូតលាស់របស់ក្មេង។
តេីមានរឿងអ្វីកេីតឡេីងបេីក្មេងខ្វះ វីតាមីនដេ?
១. វាធ្វេីអេាយខ្សេាយសាច់ដុំ
២. វាធ្វេីអេាយឆ្អឹងទន់ ដែលបង្ករអេាយមានជំងឺមួយហៅថា Rickett's ។ ជំងឺនេះធ្វេីអេាយឆ្អឹងគ្រប់កន្លែងមានសភាពទន់ ឪពុកម្តាយអាចឃេីញជេីងកូនកេាងដូចរូបខាងក្រាម។
តេីករណីណាខ្លះកូនអាចប្រឈមមុខ បញ្ហាកង្វះវីតាមីនដេ?
អាចមានក្នុងករណីដែលក្មេងមានអាយុលេីសពី ៦ខែនៅតែបៅដោះម្តាយសុទ្ធ រឺបៅទឹកដោះម្សៅឬចំនីអាហារដែលគ្មានវីតាមីនដេ។ ទឹកដោះមានសារជាតិចិញ្ចឹមជាច្រេីន តែមិនមានវីតាមីនដេទេ។
ករណីផ្សេងទៀតរួមមាន:
១. ក្មេងដែលកេីតមិនគ្រប់ខែ
២. ក្មេងដែលមិនបានទទួលទាន ទឹកដោះឬចំនីដែលគ្មានវីតាមីនដេ
៣. សំបុរខ្មៅ
៤. ក្មេងដែមមិនសូវដែលត្រូវពន្លឺថ្ងៃ
៥. បញ្ហាជំងឺមួយចំនួន

តេីអាហារអ្វីខ្លះដែលមានវីតាមីនដេ?
ម្សៅទឹកដោះគេាក្មេងដែលគេបន្ថែមវីតាមីដេ
ទឹកផ្លែក្រូច រឺអាហារបំប៉នដែលគេថែមវីតាមីនដេ
សាច់ត្រី ជាដេីម
វិធីដែលវាយស្រួលបំផុតគឺ យកវីតាមីនដេពីពន្លឺថ្ងៃ។
ក្រៅពីនេះក្មេងអាចប្រេីជាថ្នាំវីតាមីនដេ ជាគ្រាប់ ឬ សេរ៉ូផឹក។
បេីមានបញ្ហាចំងល់ ឬបារម្មណ៍ពីបញ្ហានេះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។

No comments:

Post a Comment