Monday, May 21, 2018

ជំងឺឃ្លង់ល្ពៅ (vitiligo)

ឃ្លង់ល្ពៅ (vitiligo) ជាជំងឺសេីរស្បែកដែលបណ្តាលមកពីពីស្បែកបាត់បង់កេាសិកាដែលផ្តល់ពណ៌ដល់ស្បែក( pigment cells)។
ឧទាហរណ៍ ដែលងាយស្រួលទាក់ទងកេាសិកាដែលផ្តល់ពណ៌ដល់ស្បែក( pigment cells) គឺនៅពេល ដេីរហាលក្តៅ ស្បែកប្រែរពណ៌ ជាខ្មៅ។
ផ្ទុយទៅវិញ ជំងឺឃ្លង់ល្ពៅ (vitiligo)ធ្វេីអេាយស្បែក តំបន់ដែលមានបញ្ហា ឡេីងពណ៌ស ដេាយតំបន់ដែលប៉ះពាល់មិនមានកេាសិការអេាយពណ៌ស្បែក។
មិនមានការស្រាវជ្រាវរកឃេីញ ពីមូលហេតុបង្ក អេាយមានជំងឺឃ្លង់ល្ពៅ (vitiligo)នេះទេ ប៉ុន្តែវាអាចបង្កមកពី genetic។
តេីជំងឺឃ្លង់ល្ពៅមានរេាគសញ្ញាដូចម្តេច?
សញ្ញាររបស់ជំងឺនេះមានតែមួយគត់ គឺស្បែកនៅណាមួយមានពណ៌ស ដូចក្នុងរូប។ ជាទូទៅវាច្រេីនឃេីញកេីតនៅ ចុងម្រាមដៃម្រាមជេីង និងលេីមុខ និងត្រង់ក។
ការចេញជាស្បែកពណ៌ស នេះដំបូងអាចតូច ហេីយវាអាចធំទៅ និងប្ដូររូបរាង។
តេីការព្យាបាលជំងឺឃ្លង់ល្ពៅ មានអ្វីខ្លះ?
ជំងឺឃ្លង់ល្ពៅមិនអាចព្យាបាលជាសះស្បេីយទេ។
តែការថ្នាំលាបជា ស្ទេរូអុិត (steroid) និង ការបាញ់ កាំរស្មីអុលត្រាវីយូឡេ (ultraviolet light) ពេលខ្លះអាចជួយបន្ថយការរីកទំហំរបស់វា។
ត្រូវចងចាំថាជំងឺនេះមិនបណ្តាលអេាយ គ្រោះថ្នាក់ដល់ជីវិតទេ តែប៉ះពាល់ដល់សំរស់ និងសេាភណ័ភាព៕
បេីមានបញ្ហាបារម្មណ៌ ឆាប់យកកូនទៅជួបពេទ្យ៕

No comments:

Post a Comment