Monday, May 21, 2018

អាហារកូនក្រេាយអាយុ៦ខែ

ទោះបីជាទឹកដោះម្តាយសំបូរដេាយសារជាតិចញ្ចឹមក៏ដេាយ ក៏ខ្វះសារជាតិមួយចំនួនតូចសំរាប់ការលូតលាស់ក្មេងដូចជា ជាតិដែក និងវីតាមិនដេ(vitamin D)ជាដេីម (សូមអានចំនេះដឹងទី ៣២ ពីបញ្ហាកង្វះវីតាមីនដេ)
ការបន្ថែមអាហារក្រោយកូនមានអាយុ៦ខែ ជារឿងសំខាន់បំផុតដេីម្បីអេាយការលូតលាស់ទាំងរាងកាយ និងខួរក្បាលបានល្អ។
តេីក្រៅពីអាយុមានលក្ខ័ណអ្វីខ្លះទៀតដែលឪពុកម្តាយអាចចាប់ផ្តេីមអេាយចំនីកូនបាន?

១. កូនអាចអង្គុយដេាយមានបង្អែក ឬទំរ
២. រឹកក
៣. អាចប្រេីដៃរុញក្រេាកពេលដេកផ្កាប់
៤. បង្ហាញពីការចង់ញុាំអាហារដេាយការបៀបដៃឬវត្ថុអ្វីមួយ។
តេីហេតុអ្វីត្រូវចាំដល់មានអាយុចាប់ពី៦ខែបានអាចចាប់ផ្តេីមញុាំអាហារបាន?
បេីមិនទាន់គ្រប់អាយុទេ:
១. អាចប្រឈមមុខនឹងឈ្លក់ ដេាយសារសាច់ដុំជួយក្នុង
នៃការលេបមិនទាន់រឹងមាំល្អ។
២. ប្រឈមនឹងមានអាឡាក់ស្សុីអាហារ ផ្ទុយទៅការចាប់ផ្តេីមអេាយអាហារកូនក្រេាយអាយុ៦ខែអាចកាត់បន្ថយបញ្ហាអាឡាក់ស្សុីស្បែក ដូចជាតាអកជាដេីម។
៣. ក្មេងនៅមានរំញេាយនៃការរុញអាហារចេញ (extrusion reflex) ដែលរំញេាយនេះបាត់ទៅវិញមុនអាយុ៦ឆ្នាំ។
៤. ត្រឹមអាយុ៥ទៅ៦ខែក្មេងនឹងឡេីងគីឡូមួយជាពីរ នៃគីឡូពេលកេីត ដូចនេះរាងកាយក្មេងត្រូវការអាហារបំប៉នបន្ថែមក្រៅពីទឹកដោះ។
តេីគួរផ្តេីមអេាយអាហារក្មេងអ្វីមុន?
ជាទូទៅឪពុកម្តាយ តែងអេាយកូនញុាំអាហារម្សៅកំប៉ុង ឬបបរគ្រប់គ្រឿង។
ក្មេងក្រេាមអាយុ១ឆ្នាំមិនគួផឹងទឹកដោះនោះ ព្រោះវាធ្វេីអេាយក្មេងមិនចង់ញុាំ ហេីយក្នុងទឹកដោះនោះមិនមានជាតិ
ដែកទេ ដែលបណ្តាលអេាយមានជំងឺស្លេកស្លាំង។

No comments:

Post a Comment