Monday, May 21, 2018

ជំងឺក្អកមាន់ (whooping cough or pertussis)


ជំងឺក្អកមាន់
ចាស់ៗតែងតែនិយាយលេងថាជំងឺក្អកមាន់ មិនមែនមាន់អ្នកក្អកទេ តែមនុស្សទេដែលក្អកខ្លាំង។
ជំងឺក្អកមាន់ជាជំងឺដែលបណ្តាលមកពីបាក់តេរី ធ្វេីអេាយប៉ះពាល់ផ្លូវដង្ហេីម នាំអេាយអ្នកជំងឺក្អកខ្លាំងនិងជាប់គ្នាយូរ។ 
ជំងឺក្អកមាន់ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ដេាយងាយស្រួលតាមផ្លូវខ្យល់។ ជំងឺនេះច្រេីនកេីតលេីក្មេងមិនទាន់បានចាក់វ៉ាក់សុាំងការពារជំងឺក្អកមាន់ ឬ អ្នកដែលមិនដែលទទួលបានវ៉ាក់សុាំង។
តេីរេាគសញ្ញា ជំងឺក្អកមាន់មានអ្វីខ្លះ?
ជំងឺក្អកមាន់ ឬហៅបានម៉្យាងទៀតហៅថា "ជំងឺក្អក ១០០ថ្ងៃ" ពីព្រោះថា មិនបានទទួលការព្យាបាល ស្ថានភាពក្អក និងជំងឺនឹងថយចុះបន្តិចៗ រហូតដល់៣ខែទេីបបានជា ក្នុងករណីមិនមានការព្យាបាលដេាយថ្នាំផ្សះ។
លក្ខណះនៃរេាគសញ្ញា មាន៣ដំនាក់កាល:
ដំនាក់កាលទី១: ១-២សប្តាហ៍ដំបូង អ្នកជំងឺមានអាការៈដូចផ្តាស់សាយ ក្អកមួយៗ ហ៊ារសំបោរ កន្តាស់ តឹងច្រមុះ ជាដេីម។
ដំនាក់កាលទី២: ចាប់ពិសប្តាហ៍ទី ២ដល់ទី៦ រេាគសញ្ញាដូចផ្តាស់សាយធូរស្រាល ប៉ុន្តែអាការះក្អកកាន់តែខ្លាំង អាក្រក់។ ក្អកម្តងៗជាប់គ្នាមានរយះពេលយូរ ១ទៅ២នាទី ពេលខ្លះអាចបណ្តាលអេាយក្មេង ឈ្លក់ ក្អួត ឡេីងស្វាយ ពិបាកដកដង្ហេីម រឺប្រកាច់ជាដេីម។
ដំនាក់កាលទី៣: ចូលដល់សប្តាហ៍ទី៧ ដល់១២សប្តាហ៍ រយះពេលក្អកនិងចាប់ផ្តេីមធូរស្រាល រហូតដល់ថ្ងៃជា។
គ្រូពេទ្យអាចធ្វេីរេាគវិនិច្ឆយ័ បេីមានករណីសង្សយ័។


តេីជំងឺក្អកមាន់អាចបង្ករផលវិបាកអ្វីខ្លះ?
១. ធ្វេីអេាយឈ្លក់ និងរលាកសួត
២. ភ្នែកឡេីងក្រហមម្ខាងឬសងខាង ដេាយសារបែកសសៃឈាមក្នុងភ្នែក
៣. ប្រកាច់
៤. បាត់ដង្ហេីម ជាពិសេសក្មេងតូចៗអាយុតិចជាង ៤ខែ
តេីការព្យាបាលជំងឺក្អកមាន់ដេាយរបៀបណា?
គ្រូពេទ្យនិងអេាយ ថ្នាំផ្សះ (antibiotic)លេបក្នុងការព្យាបាល។ វានឹងជួយអេាយជំងឺក្អកមាន់ ឆាប់ជាសះស្បេីយ និងកាត់បន្ថយការឆ្លងទៅអ្នកដ៏ទៃ។
ចំពោះក្មេងតូចៗ ក្រេាមអាយុ ៤ខែគួរត្រូវដេកពេទ្យតាមដាន ព្រោះវាអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត។
គួរការពារកុំអេាយក្មេងដ៏ទៃទៀតដែលមិនទាន់ទទួល វ៉ាក់សុាំងនៅក្បែរអ្នកជំងឺក្អកមាន់ រហូតដល់អ្នកជំងឺលេបថ្នាំផ្សះយ៉ាងហេាចណាស់បាន៥ថ្ងៃ ដេីម្បីជៀសវាងការឆ្លង។
បេីមានបញ្ហាបារម្មណ៍ ឆាប់យកកូនទៅជួបពេទ្យ៕


No comments:

Post a Comment