Monday, May 21, 2018

ជំងឺរេីម (shingles or herpes zoster)



ជំងឺរេីមជាជំងឺសេីស្បែក ចេញជាពងទឹក និងកន្ទួលក្រហមនៅផ្តុំគ្នាជាកញ្ចំហេីយ លក្ខណះពិសេសរបស់វាគឺឈឺខ្លាំង។
ជំងឺរេីមបង្ករដេាយពួកវីរុសតែមួយជាមួយអុតស្វាយ។ មាននយ័ថាបេីអ្នកឆ្លងវីរុសអុតស្វាយ លេីកទីមួយអ្នកនឹងកេីតជំងឺអុតស្វាយ ហេីយបេីអ្នកកេីតលេីកទី២ឡេីងទៅ អ្នកមិនកេីតអុតស្វាយទៀតទេ ប៉ុន្តែជាជំងឺរេីមវិញម្តង។
ហេតុអ្វីបានកេីតជំងឺរេីម?
ជាថ្មីម្តងទៀតជំងឺរេីម កេីតពីវីរុសតែមួយជាមួយជំងឺអុតស្វាយ។ បន្ទាប់ពីកេីតអុតស្វាយហេីយ វីរុសនេះទៅសំងំលាក់ខ្លួនក្នុងកេាសិការប្រពន្ធ័ប្រាសាទរាប់ឆ្នាំទៅរាប់ទសវត្សរ៍។ នៅពេលណាមួយជាពិសេស នៅពេលប្រពន្ធ័សុាំរបស់រាងកាយយេីងចុះខ្សេាយ វានឹងមានសកម្មភាពម្តងទៀតដែលអាចបណ្តាលអេាយទៅជាជំងឺរេីម។
មនុស្សដែលមានប្រពន្ធ័រាងកាយចុះខ្សេាយដូចជា ក្មេងតូចៗដែលមានប្រពន្ធ័សុាំមិនទាន់ពេញលក្ខណះល្អ ក្មេងដែលកង្វះអាហាររូបត្ថម អ្នកជំងឺអេដត៍ ជាដេីម។
តេីជំងឺរេីមមានរេាគសញ្ញាអ្វីខ្លះ?
ដំបូងកន្លែងដែលចេញពងបែក និងកន្តួលក្រហមមានអារម្មណ៍ថាស្ពឹកៗ រមាស់ ក្តៅ និងឈឺចាក់អុចៗ។ ជាទូទៅវាចេញតែមួយចំហែងខ្លួនទេ ដូចជាការពាក់ឈាង (ដូចក្នុងរូប)។ ជាទូទៅវាកេីតនៅលេីទ្រូងនិងខ្នង ករណីខ្លះអាចកេីតលេីមុខ។
២-៣ថ្ងៃក្រេាយចេញពងបែកនិងកន្តួលក្រហម វាមានការឈឺកាន់តែខ្លាំង លក្ខណះដែលឈឺគឺ ឈឺដូចគេចាក់ រឺដូចរលាកភ្លេីង។
ដល់ថ្ងែទី ៣-៤ ពងបែកចាប់ផ្តេីមបែក និង វាក្លាយជាក្រម៉នៅថ្ងៃទី៧-១០ ហេីយនិងបាត់ទៅវិញក្នុងរយះពេល ៣-៤អាទិត្យ។ ជាទូទៅវាមិនផ្តល់ផលវិបាកទេក្រេាយការជាសះស្បេីយ លេីកលែងតែវាក្លាយជាដំបៅក្លាយដេាយសារពួកបាក់តេរី។
តេីជំងឺរេីមឆ្លងទេ?
ចំលេីយគឺ yes and no
Yes: វាអាចឆ្លងពីអ្នកជំងឺរេីម ប្រសិនបេីអ្នកមិនដែលចាក់វាក់សុាំងការពារអុតស្វាយ ឬអ្នកមិនដែលកេីតអុតស្វាយពីមុនមក។ ប៉ុន្តែចេញលេីទីមួយមិនមែនរេីទេ តែជាអុតស្វាយ ចាប់ពីលេីកទី ២ទៅវាជាអុតស្វាយ។
No: ប្រសិនបេីអ្នកបានចាក់វាក់សុាំងការពារអុតស្វាយ ឬអ្នកធ្លាប់កេីតអុតស្វាយពីមុនមកនោះនៅក្បែរអ្នកជំងឺរេីម អ្នកនឹងមិនឆ្លងនោះទេ។
តេីការព្យាបាលដេាយរបៀបណា?
១. ប្រេីថ្នាំ antiviral medication ដេីម្បីបញ្ឈប់ការលូលាស់របស់ពួកវីរុស ពងបែកលេីស្បែកឆាប់ក្រៀម និង ឆាប់ជា។ ថ្នាំងនិងមានប្រសិទ្ធិភាពកាន់តែខ្លាំង នៅពេលប្រេីវា ៧២ដំបូងក្រេាយចេញរេាគសញ្ញា។
២. ការលេបថ្នាំបាត់ឈឺចាប់ ហេីយការប្រេីថ្នាំនេះទៅតាមកំរឹតនៃការឈឺ។
ការចាក់សុាំងអុតស្វាយបង្ការ គឺជាការបង្ការដែលមានប្រសិទ្ធិភាព។ បេីទោះជាកេីតរេីមក៏មិនមានលក្ខណះធ្ងន់ធ្ងរ។
បេីមានបញ្ហាបារម្មណ៍ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ៕

No comments:

Post a Comment