Thursday, July 5, 2018

បក្សតូច នឹង​ បក្សធំ បក្សថ្មី នឹង បក្សចាស់


កាលណាយើងនិយាយពីលទ្ធិប្រជាធិបតេយ្យ​ គឺត្រូវតែមានកាបោះឆ្នោតរៀងរាល់អាណត្ត 
៤ ៥ ៦ ឆ្នាំម្ដងទៅ តាមការកំណត់របស់ប្រទេសនិមួយ​ ដើម្បីជ្រើសរើសអ្នកដឹកនាំ រួមមាន 

នាយក​រដ្ឋមន្រ្តី​ តំណាងរាស្រ្ត អភិបាល​ខេត្ត នឹងអ្នកតំណាងផ្សេងៗទៀតទៅតាមការកំ

ណត់របស់ច្បាប់ តាមប្រទេសនិមួយៗ ។ 

បើនិយាយពីការបោះឆ្នោត គឺ និយាយពីបក្សនយោបាយដែលចូលរួមបោះឆ្នោត ហើយភាគច្រើន គេនិយាយបក្សតូចបក្សធំ បក្សថ្មីបក្សចាស់ ហើយការនិយាបែបនេះមិនមែនតែក្នុងប្រទេសយើងទេ នៅប្រទេសផ្សេងៗទៀត ក៏មានការនិយាយបែបនេះច្រើនដែរ តើការនិយាយបែបនេះត្រឹមត្រូវដែរឺទេ?

ជាគំនិតខ្ញុំ ការនិយាយ រឺ គិតបែបនេះ មិនត្រឹមត្រូវទេ ហេតុអ្វី ?
ភាពត្រឹមត្រូវ នៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យល្អ អ្នកនយោបាយ គឺ បង្ហាញគំនិត រឺ គោលនយោបាយ រឺ របៀបដោះស្រាយបញ្ហារបស់ប្រទេស ដែលគេយល់ឃើញ ទៅកាន់ប្រជាជនជាម្ជាស់ប្រទេស បើប្រជាជនយល់ថាគំនិតនោះត្រឺមត្រូវ គឺ បោះឆ្នោតអោយអ្នកនយោបាយនោះ គឺមានន័យ ថាប្រជាជនគាំទ្រគំនិតរបស់អ្នកនយោបាយនោះ ដើម្បីអោយអ្នកនយោបាយនោះ ទៅអនុវត្តន៍ គោលនយោបាយ រឺ គំនិតរបស់គេ ក្នុងការដឹកនាំ នឹង​ដោះស្រាយបញ្ហាប្រទេស ។ 

នៅពេលឃោសនាបោះឆ្នោត អ្នកនយោបាយចាប់ផ្ដើមបង្ហាញគំនិត រឺ គោលនយោបាយរបស់គេ ទៅកាន់ប្រជាំជន វាមិនសំខាន់ថា ​បក្សតូចបក្សធំ បក្សថ្មីបក្សចាស់ទេ ដែលសំខាន់​នោះគឺគោលនយោបាយ រឺ គំនិតអ្នកនយោបាយ ដែលជាកត្តាអោយប្រជាជនសំរេចចិត្ត ថាបោះឆ្នោតអោយអ្នក នយោបាយណា ។  

បើបក្សថ្មី រឺ អ្នកនយោបាយថ្មី មានគំនិត រឺ គោលនយោបាយល្អ ត្រឺមត្រូវ នោះ បក្សថ្មី រឺ អ្នកនយោបាយថ្មី ក៏អាចជាប់ឆ្នោត ទៅដឹកនាំប្រទេសដែរ ពិព្រោះសន្លឹកឆ្នោតស្ថិតនៅក្នុងដៃរបស់ប្រជាជន នៅពេលប្រជាជនសំរេចចិត្តអោយបក្សណា រឺ អ្នកនយោបាយណា ទើបដឹងលទ្ធផល។

ជាក់ស្ដែងនៅប្រទេសបារាំង លោក Emmanuel Macron​ ដែលទើបតែបង្កើតគណបក្សនៅ  
ឆ្នាំ ២០១៦ ប្រជាជនបារាំង បានបោះឆ្នោតអោយគាត់បានឈ្នះឆ្នោតដឹកនាំប្រទេស
នៅឆ្នាំ ២០១៧ ។ 

នេះបានបញ្ជាក់ថា បក្សតូចបក្សធំ បក្សថ្មីបក្សចាស់ វាមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺ គំនិត រឺ គោលនយោបាយ របស់បក្ស ទៅវិញទេដែលសំខាន់ ហើយជាគោលសំរាប់ប្រជាជនសំរេចចិត្ត។ 



No comments:

Post a Comment