Monday, May 21, 2018

ជំងឺរលាកស្រេាមខួរក្នុងកុមារ

ជំងឺរលាកស្រេាមខួរក្នុងកុមារ ជាជំងឺបណ្តាលមកពីមេរេាគ វាធ្វេីអេាយរលាកស្រេាមខួរ ដែលរុំពន្ធ័សាច់ខួរ និងខួរឆ្អឹងខ្នង។
បេីមិនបានព្យាបាល អេាយទាន់ពេលវេលា និងត្រឹមត្រូវជំងឺរលាកស្រេាមខួរ អាចបណ្តាលអេាយក្មេងបាត់បង់ជីវិត ថ្លង់ និងពិការភាព។
តេីជំងឺរលាកស្រេាមខួរក្នុងកុមារ បង្ករដេាយមេរេាគអ្វីខ្លះ?
ជាទូទៅជំងឺនេះបណ្តាលមកពី:
១. បាក់តេរី: កុមារដែលមានជំងឺរលាកស្រេាមខួរដេាយសារបាក់តេរី មានសភាពធ្ងន់ធ្ងរ និងប្រឈមមុខខ្ពស់នឹងផលវិបាកនានា។
២. មេរេាគរបេង: ទាមទារការព្យាបាលជាមួយថ្នាំរបេងរាប់ខែ។
២. វីរុស: មានលក្ខណៈ ស្រាលជាងជំងឺរលាកស្រេាមខួរដេាយសារបាក់តេរីនិង មេរេាគរបេង។


តេីជំងឺរលាកស្រេាមខួរក្នុងកុមារ មានរេាគសញ្ញាអ្វីខ្លះ?
ក្តៅខ្លួនខ្លាំង
ឈឺក្បាលខ្លាំង
ក្អួត ចង្អេារ
ប្រកាច់
រឹកកញ្ចឹងក
ចាញ់ពន្លឺ
លែងចង់បៅ ចង់ញុាំ
គិតតែពីដេក
ចំពោះក្មេង តូចៗអាចមានប៉េាងបង្ហេីយជាដេីម
តេីការធ្វេីរេាគវិនិច្ឆយ័ជំងឺរលាកស្រេាមខួរក្នុងកុមារ ដេាយរបៀបណា?
១. ការបូមឈាមពិនិត្យ
២. ការបូមទឹកឆ្អឹងខ្នង
៣. ការថតស្កេន ក្បាលជាដេីម
តេីជំងឺរលាកស្រេាមខួរក្នុងកុមារ ព្យាបាលដេាយរបៀបណា?
ការព្យាបាល ទៅតាមមេរេាគបង្ករ (បាក់តេរី? វីរុស? មេរេាគរបេង?)។ ដូចនេះ ការបូមទឹកឆ្អឹងខ្នងដេីម្បីអេាយមន្ទីរពិសេាធន៍ពិនិត្យមេីលគឺជារឿងសំខាន់បំផុត ចំពោះការកំនត់រកប្រភេទមេរេាគ។
ក្មេងត្រូវទទួលថ្នាំផ្សះតាមសសៃឈាម បេីរលាកស្រេាមខួរដេាយបាក់តេរី។
ក្មេងត្រូវលេបថ្នាំរបេងរហូតដល់ ៦ខែ បេីរលាកស្រេាមខួរដេាយមេរេាគរបេង។
ក្មេងអាចត្រូវតាមដាននៅមន្ទីរពេទ្យ បេីរលាកស្រេាមខួរដេាយវីរុស។
ត្រូវចងចាំថា ផលវីបាកនៃជំងឺរលាកស្រេាមខួរក្នុងកុមារ គឺពិការភាព បេីមិនបានព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវ។
បេីមានបញ្ហាបារម្មណ៌ ឆាប់យកកូនទៅជួបពេទ្យ៕

No comments:

Post a Comment