មានករណីមនុស្សស្លាប់នៅខេត្តកំពង់ធំក្រេាយពីបរិភេាគសាច់ជ្រូកព្រៃឆៅ។ ថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាស ក្រេាយពីរកឃេីញថាបុគ្គលទាំងនោះស្លាប់ដេាយសារជំងឺជំងឺព្រូនទ្រីឈិននែលឡូសិស (trichinellosis or trichinosis)។
តេីជំងឺព្រូនទ្រីឈិននែលឡូសិស (trichinellosis or trichinosis) ជាជំងឺអ្វី?
ជំងឺនេះបង្ករមកពីការទទួលទាន សាច់ឆៅ ឬសាច់មិនទាន់ឆ្អិនល្អដែលសាច់ទាំនេះមានផ្ទុកពពួកព្រូនមូល(roundworm) ឈ្មោះថា Trichinella។
សាច់សត្វទាំងនេះរាប់បញ្ចូលទាំងសាច់ជ្រូក និង សាច់សត្វព្រៃជាដេីម។
សាច់សត្វទាំងនេះរាប់បញ្ចូលទាំងសាច់ជ្រូក និង សាច់សត្វព្រៃជាដេីម។
តេីរេាគសញ្ញាជំងឺព្រូនទ្រីឈិននែលឡូសិស (trichinellosis)មានអ្វីខ្លះ?
រេាគសញ្ញាអាចលេចចេញ ២-៤ថ្ងៃក្រេាយ បរិភេាគសាច់ឆៅរឺមិនទាន់ឆ្អិនល្អ ព្រូនទាំងនេះចូលតាមផ្លូវអាហារ ហេីយនិងជ្រៀតចូលតាមផ្ទៃជញ្ជាំងរបស់ពោះវៀន ធ្វេីអេាយមានរេាគសញ្ញាដូចជា:
រាគរូស
ក្អួតចង្អេារ
ឈឺពោះ និងអស់កុំលាំង
រាគរូស
ក្អួតចង្អេារ
ឈឺពោះ និងអស់កុំលាំង
ក្រេាយពីជ្រៀតចូលផុតផ្ទៃជញ្ជាំងពោះវៀន ព្រូនទាំងនេះនិងទៅនៅតាមសាច់ដុំ និងជាលិកាផ្សេងៗទៀត។ វាបន្តធ្វេីអេាយមានរេាគសញ្ញាដូចជា:
ក្តៅខ្លួន
ឈឺសាច់ដុំ
ឈឺក្បាល
ទន់ដៃទន់ជេី អស់កំលាំង
ហេីមភ្នែក ហេីមមុខជាដេីម
ក្តៅខ្លួន
ឈឺសាច់ដុំ
ឈឺក្បាល
ទន់ដៃទន់ជេី អស់កំលាំង
ហេីមភ្នែក ហេីមមុខជាដេីម
ជំងឺនេះធ្វេីអេាយមានផលវិបាកធ្ងន់ធ្ងរ ដូចរលាកសាច់ដុំបេះដូង រលាកស្រេាមខួរ រលាកសាច់ខួរ និងរលាកសាច់សួត។
តេីការធ្វេីរេាគវិនិច្ឆយ័នៃ ជំងឺព្រូនទ្រីឈិននែលឡូសិស (trichinellosis or trichinosis)ដេាយរបៀបណា?
១. ការបូមតេសឈាមរកមេីល គ្រាប់ឈាម ស កេីនឡេីង(eosinophilia)
២. ជាទូទៅ ពិនិត្យមេីលលាមក មិនរកឃេីញព្រូននេះទេ ដេាយសារពួកវាទៅនៅនឹងសាច់ជាលិកា និងសាច់ដុំមនុស្ស ដូចនេះការច្រិបយកសាច់ដុំទៅពិនិត្យមេីល អាចរកឃេីញពពួកព្រូន trichinella នេះ។
២. ជាទូទៅ ពិនិត្យមេីលលាមក មិនរកឃេីញព្រូននេះទេ ដេាយសារពួកវាទៅនៅនឹងសាច់ជាលិកា និងសាច់ដុំមនុស្ស ដូចនេះការច្រិបយកសាច់ដុំទៅពិនិត្យមេីល អាចរកឃេីញពពួកព្រូន trichinella នេះ។
តេីការព្យាបាលជំងឺព្រូនទ្រីឈិនឡូសិស (trichinellosis or trichinosis) ដេាយវិធីណា?
បេីទុកអេាយជំងឺនេះ វិវត្តន៍ទៅ រលាកសាច់ដុំបេះដូង រលាកស្រេាមខួរ រលាកសាច់ខួរ នោះអាចប៉ះពាល់ដល់អាយុជីវិត
ដូចនេះការព្យាបាលរួមមាន:
១. ថ្នាំសំលាប់ព្រូន antihelminthic ( Albendazole or mebebdazole) បេីពពួកបព្រូនទាំងនេះ នៅរាលដាលនៅពោះវៀននៅឡេីយ។
២. ការប្រេីថ្នាំបាត់ការឈឺចាប់ ជាដេីម។
ដូចនេះការព្យាបាលរួមមាន:
១. ថ្នាំសំលាប់ព្រូន antihelminthic ( Albendazole or mebebdazole) បេីពពួកបព្រូនទាំងនេះ នៅរាលដាលនៅពោះវៀននៅឡេីយ។
២. ការប្រេីថ្នាំបាត់ការឈឺចាប់ ជាដេីម។
វិធីការពារល្អបំផុតគឺចៀសវាងការបរិភេាគសសាច់ឆៅ ឬមិនឆ្អិនល្អ។
បេីមានបញ្ហាព្រួយបារម្មណ៍ ឆាប់ទៅពិភាគសារជាមួយគ្រូពេទ្យ៕
No comments:
Post a Comment