Monday, May 21, 2018

ជំងឺផ្សឹតក្នុងមាត់ (thrust or oral thrust)


ឪពុកម្តាយតែងតែមកពិគ្រោះជាមួយគ្រូពេទ្យ ពីបញ្ហាអណ្តាតកូនឡេីងពណ៌ស។ ពេលខ្លះពណ៌សដេាយទឹកដោះម្តាយ តែពេលខ្លះវាឡេីងសខ្លាំនឹងក្តាំងជាប់នឹងអណ្តាត ឬបំពង់ក នេះជាជំងឺផ្សឹតក្នុងមាត់ (thrust or oral thrust)។
ជំងឺផ្សឹតក្នុងមាត់ បណ្តាលមកពីពួកមេរេាគផ្សឹតម្យាងឈ្មោះ candidas ដែលពួកមេរេាគផ្សឹតទាំងនេះក៏ជាផ្នែកមួយបង្ករអេាយមាន អាឡាកស្សុីខេាទឹកនេាមផងដែរ។
អ្នកណាខ្លះអាចប្រឈមមានជំងឺផ្សឹតក្នុងមាត់ (thrust or oral thrust)?
ជំងឺអាចកេីតឡេីងលេីមនុស្សគ្រប់គ្នា ទាំងក្មេងទាំងចាស់។
តែជាទូទៅឃេីញកេីតមានច្រេីនលេី:
ក្មេងតូចអាយុតិចជាងមួយឆ្នាំ
មនុស្សវយ័ចាស់ជរា
អ្នកប្រេីប្រាស់ថ្នាំផ្សះយូរ
អ្នកជំងឺកំពុងព្យាបាលជំងឺមហារីក
អ្នកជំអេដស៍ជាដេីម
តេីរេាគសញ្ញាជំងឺផ្សឹតក្នុងមាត់ (thrust or oral thrust)មានអ្វីខ្លះ?
យេីងអាចមេីលឃេីញនៅក្នុងមាត់ និងបំពង់ក ឬអណ្តាតនូវបន្ទះពណ៌ស ដែលដូចក្នុងរូប។
តេីការព្យាបាលជំងឺផ្សឹតក្នុងមាត់ (thrust or oral thrust)ដេាយវិធីណា?
គ្រូពេទ្យអាចអេាយជាថ្នាំលាបក្នុងមាត់ ដូចជា
ថ្នាំទឹពណ៌ខៀវ
ឬថ្នាំខ្ពុលមាត់
ឬថ្នាំលេបដេីម្បីសំលាប់ពួកមេរេាគផ្សឹត ក្នុងករណីថ្នាំទាំងពីរខាងលេីគ្មានប្រសិទ្ធិភាព ឬករណីធ្ងន់ធ្ងរ។
បេីមានបញ្ហាបារម្មណ៍ យកកូនទៅពិភាក្សាជាមួយពេទ្យ៕

No comments:

Post a Comment