Sunday, May 20, 2018

ការប្រេីប្រាស់ថ្នាំផ្សះ

ថ្នាំផ្សះ

១. អ្វីទៅជាថ្នាំផ្សះ? What is antibiotic?
ថ្នាំផ្សះ ជាថ្នាំដែលវាយប្រឆាំងជាមួយការឆ្លងរេាគ ដែលបណ្តាលមកពីពពួកបាត់តេរី (bacteria)។ ការឆ្លងរេាគដេាយ បាត់តេរីមានដូចជា រលាកបំពង់កធ្ងន់ធ្ងរ រលាកសាច់សួត រលាកផ្លូវនេាម បូសលេីស្បែក គ្រុណពោះវៀន ជាដេីម។
សូមបញ្ជាក់ថា ថ្នាំផ្សះគ្មានប្រសិទ្ធិភាព ប្រឆាំងជាមួយការឆ្លងរេាគដែលបណ្តាលមកពីពួកវីរុសទេ។
ថ្នាំផ្សះអាចមានទំរង់ ជាថ្នាំគ្រាប់លេប រឺថ្នាំទឹក ថ្នាំចាក់តាមសសៃឈាមរឺសាច់ដុំ ជាក្រែម(cream)លាប រឺបន្តក់ភ្នែក(ointment)។
២. តេី ករណីណាខ្លះដែលមិនត្រូវការប្រីថ្នាំផ្សះ?
ក. ផ្តាស់សាយ (common cold/flu)
ខ. អាឡាក់សុីច្រមុះ (allergic rhinitis)
គ. ករណី រលាកបំពង់ក ដេាយវីរុស (viral pharyngitis)
ឃ. ករណីរលាកទងសួត (acute bronchiolitis)
ង. ជំងឺរាករូសចំពោះក្មេង (viral gastroenteritis)
និយាយអេាយខ្លី ថ្នាំផ្សះមិនអាចសំលាប់ពពួក វីរុសបានទេ រឺធ្វេីអេាយជំងឺឆាប់ជានោះឡេីយ។
៣. តេីមានបញ្ហាអ្វីខ្លះ ចំពោះការប្រេីប្រាស់ថ្នាំផ្សះមិនត្រឹមត្រូវ?
ក. វាធ្វេីទុក្ខ អេាយចង្អេារ រឺក្អួត រាករូស រមួលពោះ
ខ. ប្រតិកម្មថ្នាំ ករណីធ្ងន់ធ្ងរអាចប៉ះពាល់ជីវិត
គ. ការប្រេីប្រាស់ថ្នាំផ្សះ ច្រេីនមុខលេីសកំរិតអាចបង្ករ អេាយបាត់តេរីធន់នឹងថ្នាំ មានន័យថ្នាំផ្សះមិនអាចសំលាប់បាត់តេរីបានទៀតទេ នេះជាក្តីបារម្មណ៍ធំ របស់គ្រូពេទ្យ ជាពិសេសអ្នកវិទ្យាសាស្រ្ត
៤. តេីម្តាយឱពុកគួរធ្វេីរបៀបមិចជាមួយថ្នាំផ្សះ?
ក. ប្រេីថ្នាំផ្សះ តាមការនែនាំរបស់គ្រូពេទ្យប៉ុន្នោះ ថ្នាំផ្សះមានច្រេីនក្រុម ហេីយពួកវាមានប្រសិទ្ធិភាព ទៅលេីបាត់តេរីផ្សេងៗគ្នា
ខ. មិនត្រូវនែនាំថ្នាំផ្សះដែលខ្លួនធ្លាប់ប្រេី លេបទៅអ្នកជំងឺដ៏ទៃទេ
គ. កុំទទូចសុំ រឺដាក់សំពាធលេីគ្រូពេទ្យចេញថ្នាំផ្សះអេាយ
ឃ. ត្រូវលេបថ្នាំផ្សះ តាមកំរិត និងរយះពេលកំនត់ របស់គ្រូពេទ្យ បេីទោះជាធូរក៏ដេាយ បេីគ្រូពេទ្យថា ៧ថ្ងៃគឺ៧ថ្ងៃ ១០ថ្ងៃគឺ១០ថ្ងៃ
ង. គួរទៅពិភាក្សារ ជាមួយគ្រូពេទ្យករណីលេបថ្នាំផ្សះហេីយមិនធូរស្បេីយ ព្រោះវាងាយស្រួលអេាយគ្រូពេទ្យតាមដានជំងឺ និងប្តូរថ្នាំផ្សះ៕

No comments:

Post a Comment