Monday, May 21, 2018

ជំងឺស្រឡទែន (mumps)



ជំងឺស្រឡទែន



ចាស់ៗតែងតែហាមថា កុំខំផ្លុំប៉េងបេាងប្រយត្ន័កេីតស្រឡទែន។ ហេីបេីកេីតស្រឡទែនហេីយគូររូបខ្លាលេីវាទៅ ឆាប់ជា។ 

ថាតេីមែនឬមិនមែនសូមអានអត្ថបទខាងក្រេាម:
ជំងឺស្រឡទែន (mumps) គឺជាការរលាកប្រពន្ធ័ទឹកមាត់ដេាយសារពពួកវីរុស។ វាធ្វេីអេាយហេីមក្រពេញទឹកមាត់ដែលស្ថិតនៅសងខាងនៃផ្នែកខាងមុខត្រចៀកនិងលេីចង្កាបន្តិច (ដូចនៅក្នុងរូប)។
មេរេាគនោះអាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ដេាយការនៅក្បែរអ្នកជំងឺ ជាពិសេសអ្នកមិនបានចាក់វ៉ាក់សុាំងការពារប្រភេទ (MMR)។
តេីជំងឺស្រឡទែន (mumps)មានរេាគសញ្ញាអ្វីខ្លះ?
មនុស្សមួយចំនួន មិនមានរេាគសញ្ញាអ្វីគួរអេាយកត់សំគាល់ទេនៅពេលកេីតជំងឺនេះ។
ប៉ុន្តែមួយភាគធំមានរេាគសញ្ញាដូចខាងក្រេាម:
ក្តៅខ្លួន
អស់កំលាំង
ឈឺក្បាល
វាធ្វេីអេាយមិនសូវឃ្លានបាយ
២ថ្ងៃក្រេាយចេញរេាគសញ្ញានេះ ប្រពេញទឹកមាត់ហេីម ក្រហមហេីយនិងឈឺ។

តេីឱពុកម្តាយអាចធ្វេីអ្វីខ្លះដេីម្បីជួយកូន?
ជំងឺស្រឡទែន ជាជំងឺដែលអាចតាមដាន និងព្យាបាលនៅផ្ទះបានព្រោះថាជំងឺនេះវានឹងបាត់ទៅវិញខ្លួនឯង។ វីធីមួយចំនួនខាងក្រេាមឱពុកម្តាយអាចធ្វេីបាននៅផ្ទះ:
១. ច្រលក់ក្រណាត់ជាមួយទឹកក្តៅអ៊ុនៗ ហេីយសាក់ស្អំត្រង់កន្លែងដែលហេីម ធ្វេីបែបនេះអេាយបាន ១០ទៅ១៥នាទីក្នុង២ទៅ៣ម៉េាងម្តង។
២. លេបថ្នាំ ប៉ារាសេតាមុល រឺអាយបុយព្រហ្វែន( paracetamol or ibuprofen) ព្រោះវាអាចកាត់បន្ថទាំងក្តៅខ្លួន និងឈឺចាប់បាន។
៣. កាត់បន្ថយការញុាំអាហារដែលមានជាតិជូរ ព្រោះជាតិជូរធ្វេីអេាយក្រពេញទឹកមាត់ដែលកុំពុងរលាកខំផលិតទឹកមាត់ដែលជាហេតុធ្វេីអេាយវាកាន់តែឈឺខ្លាំង។
តេីរយះពេលប៉ុន្មានថ្ងៃទេីបវាជាសះស្បេីយ?
ជាទូទៅវានិងជា ក្នុងរយះពេល២សប្តាហ៍ ប៉ុន្តែមានករណីមួយចំនួនតូចអាចមានផលវិបាកដូចជា:
១. រលាកពងស្វាសតែម្ខាង ឫទាំងសង្ខាង
២. រលាកលំពែង
៣. រលាកស្រេាមខួរ
៤. ថ្លង់ជាដេីម។

No comments:

Post a Comment