Sunday, May 20, 2018

ជំងឺផ្តាស់សាយ

ជំងឺផ្តាស់សាយ

ជំងឺផ្តាស់សាយ ជាបណ្តុំនៃ រោគសញ្ញាដែលបង្កដេាយ ពពួកវីរូស ឈ្មោះ រីនូវីរូស(rhinovirus). វីរូសនេះមានអំបូរខុសៗគ្នារហូលដល់លេីសពី ១០០ប្រភេទឯនុះ
នេះជាហេតុផលចំបង ដែលមនុស្សយេីង តែងតែកេីតជំងឺផ្តាស់សាយច្រេីនដងក្នុងមួយឆ្នាំៗ។
ជាពិសេសក្មេងៗ ក្រេាមអាយុ ៦ឆ្នាំអាចមានជំងឺ ផ្តាស់សាយ ៦ទៅ៨ដងក្នុងមួយឆ្នាំ។
តេីរកសញ្ញាផ្តាស់សាយមានអ្វីខ្លះ?
កុមារអាចស្តែងចេញជារេាគសញ្ញាត្រឹមតែមួយទៅពីរថ្ងៃប៉ុនោះ ក្រេាយពីឆ្លងពីអ្នកដ៏ទៃ។ រេាគសញ្ញារួមមានៈ
១. ក្តៅខ្លួនអាច កេីតឡេីងនៅ៣ ថ្ងៃដំបូង
២. ហ៊ារសំបោរ ថ្លា រឺពណ៌បៃងតង
៣. តឹងច្រមុះ
៤. ក្អក ឈឺក ពិបាកដេក ថយចុះការបៅ និងលែងចង់ញុំាចំនីអារហារ
ករណីខ្លះច្រមុះឡេីងក្រហម ឬឡេីងកូនកណ្តុរតូចៗ នៅត្រង់ក
ចង្កេាមរេាគសញ្ញាទាំងនេះតែងធ្វេីទុក្ខខ្លាំង ១០ថ្ងៃដំបូង ចំនែកឯ ការហ៊ារសំបោរ ក្អក តឹងច្រមុះ អាចមានបន្តរហូតដល់ ២ ទៅ ៣អាទិត្យ។

ជំងឺផ្តាស់សាយ

តេីកូនខ្ញុំឆ្លងជំងឺផ្តាស់សាយពីណា?
១. ផ្តាសសាយតាមរដូវ វាច្រេីនតែងតែកេីតឡេីង នៅពេលរដូវរំហេីយ រឺពេលអាកាសធាតុចុះត្រជាក់។ ទោះវាកេីតក្នុងកំលុងពេលនេះក្តី វាមិនមាននយ័ថា វាបង្ករឡេីង ដេាយអាកាសធាតុត្រជាក់ទេ គឺវាបង្ករដេាយមេរេាកផ្តាស់សាយ។
២. ផ្តាស់សាយឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ដេាយប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ រឺបរិស្ថានដែលមានមេរាគផ្តាស់សាយ ដូចជារបស់លេងក្មេងៗជាដេីម
តេីពេលណាខ្ញុំគួរតែយកកូនដែលសង្សយ័ថាមានជំងឺផ្តាស់សាយទៅជួបពេទ្យ?
ជាទូទៅផ្តាស់សាយអាចតាមដាន និងព្យាបាលនៅផ្ទះបាន ក៏ប៉ុន្តែករណីខាងក្រេាមនេះគួរតែយកកូនទៅពិភាក្សាជាមួយគ្រូពេទ្យ
១. ក្មេងមិនព្រមផឹក ព្រមសុីច្រេីនថ្ងៃ
២. យំរញាំរញូវ ពិបាកលួង រឺផ្ទុយទៅ មេីលទៅអស់កំលាំងគិតតែពីដេក
៣. ពិបាកដកដង្ហេីម រឺដកដង្ហេីមញាប់ខុសពីធម្មតា
៤. ក្តៅខ្លួនលេីសពី ៣៨.៤អង្សាសេ លេីសពី ៣ថ្ងៃ
៥. ភ្នែកឡេីងក្រហម និងហ៊ារសំបោរមកពណ៌លឿងខាប់


វិធីព្យាបាលជំងឺផ្តាស់សាយ
ដេាយសាមេរេាកផ្តាស់សាយ មានលេីសពីមួយរយប្រភេទដូចនេះគ្មានអ្នកវិទ្យាសាស្រ្តណាផលិតថ្នាំសំលាប់វីរូសផ្តាស់សាយនោះទេ ម្យ៉ាងវិញទៀតវីរុសផ្តាស់សាយគឺនឹងងាប់ទៅវិញដេាយឯងៗ។ ដូច្នះហេីយ វិធីព្យាបាលមានដូចខាងក្រេាមៈ
ក.ព្យាបាលទៅតាមរេាគសញ្ញាដែលមាន
+ អេាយថ្នាំបញ្ចុះ កំដៅប៉ារាសេតាមុល រឺ អាយបុយប្រូហ្វែន (paracetamol or ibuprofen)។ ជាពិសេសពេលក្តៅខ្លួនរយៈពេល ៣ថ្ងៃដំបូង។
ត្រវចងចាំថាមិនត្រូវអេាយ អាយបុយប្រូហ្វែន ចំពោះក្មេងក្រេាម៦ខែទេ។
+ ប្រេីទឹកសេរ៉ូមប្រៃបន្តក់ច្រមុះ ( saline nose drop) ដេីម្បីធ្វេីអេាយសំបេាររាវ ងាយស្រួលបឺត រឺបូមចេញ។ វាជួយសំអាតច្រមុះក្មេង និងដកដង្ហេីមស្រួល
+ លេបថ្នាំជាតិ សង្ក័សី(zinc) ដេីម្បីបង្កេីនប្រពន្ធ័ការពាររាងកាយក្មេង
+ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការលេបវីតាមិនសុី(vitamin C) អាចជួយបន្ថយរយៈពេលគ្រុណផ្តាស់សាយ
+ ការព្យាបាលបែបធម៌ជាតិដេាយទឹកឃ្មុំ អាចជួយកាត់បន្ថយក្អក ជាពិសេសពេលយប់ ចំក្មេងក្រេាមអាយុ ១ឆ្នាំ។
ខ. តេីការប្រេីថ្នាំផ្សះអាចព្យាបាលជំងឺផ្តាស់សាយបានទេ?
ចំលេីយគឺ ថ្នាំផ្សះអត់មានប្រសិទ្ធិភាពសំលាប់វីរុសផ្តាស់សាយទេ តែផ្ទុយទៅវិញថ្នាំផ្សះ ប្រេីចំពោះជំងឺដែលបង្កដេាយបាក់តេរីប៉ុននោះ។
ការប្រេីប្រាស់ ថ្នាំផ្សះមិនត្រឹមត្រូវអាច បណ្តាលអេាយបាក់តេរីកាន់តែខ្លាំង និង ធន់នឹងថ្នាំ។
គ. តេីអាចប្រេីថ្នាំបំបាត់ស្លេស្ម និងកាត់បន្ថយក្អកបានទេ?
ថ្នាំទាំងនេះមានប្រសិទ្ធិភាព លេីមនុស្សធំ ប៉ុន្តែមានការស្រាវជ្រាវតិចតួចដែលបង្ហាញពីប្រសិទ្ធិភាពលេីក្មេង ជាពិសេសក្មេងក្រេាមអាយុ ៦ឆ្នាំ៕

វាក់សុាំងការពារជំងឺផ្តាស់សាយ
អាកាសធាតុចាប់ផ្តេីមចុះត្រជាក់ កុមារជាច្រេីនឆ្លងជំងឺផ្តាស់សាយ។ វីធីបង្ការដែលងាយស្រួល និងមានប្រសិទ្ធិភាពគឺការចាក់វ៉ាក់សុាំងបង្កាជំងឺផ្តាស់សាយ។
តេីអ្វីទៅវាក់សុាំងការពារជំងឺផ្តាស់សាយ?
វាជាប្រភេទវាក់សុាំងដែលមានជាទំរង់ចាក់តាមសាច់ដុំ និងចាក់ក្រេាមស្បែក ការពារប្រឆាំងនិងមេរេាគផ្តាស់សាយ។
តេីអ្នកណាខ្លះគួរចាក់ វាក់សុាំងការពារជំងឺផ្តាស់សាយ?
១. ក្មេងទាំងអស់ដែលមានអាយុលេីសពី ៦ខែ
២. ចាស់ៗដែលមានអាយុលេីសពី ៥០ឆ្នាំទៅ
៣. អ្នកជំងឺដែលមានប្រព័ន្ធសុាំខ្សេាយ ដូចអ្នកជំងឺអេដស៍ ជំងឺទឹកនេាមផ្អែមជាដេីម
៤. ស្រ្តីមានផ្ទៃពោះ
ក្មេងដែលមានអាយុ ៦ខែដល់៨ឆ្នាំ គួរចាក់វាក់សុាំងការពារជំងឺផ្តាស់សាយ ២ដង ក្នុងមួយឆ្នាំ។
ហេតុអ្វីត្រូវចាំបាច់ចាក់ វាក់សុាំងការពារជំងឺផ្តាស់សាយ?
១. ការពារកុំអេាយឈឺជំងឺផ្តាស់សាយ
២. ការពារអ្នកជុំវិញកុំអេាយឆ្លងផ្តាស់សាយ
៣. ករណីនៅតែឆ្លងជំងឺផ្តាស់សាយ វាអាចបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺ
តេីមានផលវិបាកអ្វីខ្លះដែលបណ្តាលមកពីការចាក់ វាក់សុាំងការពារជំងឺផ្តាស់សាយ?
អាចមានហេីម ក្រហមតិចតួចនៅកន្លែងចាក់
ក្តៅខ្លួនតិចតួច
ឡេីងក្រហមខ្លួនតិចតួច
អាចមានឈឺ ខ្លួនប្រាន ឈឺក្បាលជាដេីម
កូនអ្នក និងអ្នកមិនអាចកេីតជំងឺផ្តាស់សាយដេាយសារ វាក់សុាំងផ្តាសសាយឡេីយ។

No comments:

Post a Comment