Sunday, May 20, 2018

ការបាត់បង់ជាតិទឹកពីក្នុងខ្លួនក្មេង

ជាទូទៅការបាត់បងជាតិទឹកលេីក្មេង បណ្តាលមកពីការរាករូស និងក្អួតខ្លាំង ដែលមានមូលហេតុចំបងផ្សេងៗគ្នា។ ការបាត់បងជាតិទឹកពីក្នុងខ្លួនច្រេីនពេក អាចបណ្តាលអេាយមានផលវិបាកធ្ងន់ធ្ងរ រឺបណ្តាលអេាយស្លាប់បាត់ជីវិត។
ដូច្នេះការវាយតំលៃ និងយល់ដឹងពីរេាគសញ្ញាបាត់បងជាតិទឹក មានសារៈសំខាន់ក្នុងការជួយសង្រ្គោះក្មេងអេាយទាន់ពេលវេលា។
តេីសញ្ញាបាត់បងជាតិទឹកសំខាន់ៗ មានអ្វីខ្លះ?
១. ភ្នែកស្លក់ រឺភ្នែកខូងរូងជ្រៅ
២. ប្រសិនបេីបង្ហេីយមិនទាន់បិតជិត វាអាចស្រុតចុះ ដូចក្រលុក
៣. បបូរមាត់ស្ងួត រឺយំលេងមានទឹកភ្នែក
៤. ស្បែកនៅលេីពោះយារដូចស្បែកមនុស្សចាស់ដែលមានអាយុច្រេីន (ដូចក្នុងរូប)
៥. បេីបាត់បងជាតិទឹក តិចតួចរឺមធ្យម ក្មេងស្រេកទឹកខ្លាំង ហេីយផឹកបាន។ តែផ្ទុយទៅវិញ ករណីដែលបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ក្មេងមេីលទៅអស់កំលាំង ឈប់លេង គិតតែពីដេក អត់បាយ អត់ទឹក។ ករណីបែបនេះ ជាករណីប្រកាសអាសន្ន ដែលចាំបាច់ត្រូវតែយកកូនទៅមន្ទីរពេទ្យជាដាច់ខាត។
តេីខ្ញុំអាចធ្វេីអ្វីបានខ្លះដេីម្បីជួយកូនខ្ញុំកុំអេាយបាត់បង់ជាតិទឹកធ្ងន់ធ្ងរ?
ការបង្គ្រប់ជាតិទឹកដល់ក្មេងក្នុងករណីនេះ ជារឿងសំខាន់ និងចាំបាច់បំផុត។
លេីកទឹកចិត្តក្មេងអេាយញុាំនិងផឹកទឹកអេាយបានច្រេីន។ ទឹកអាចជាទឹកដែលដាំឆ្អិន ទឹកអូរាលិតដែលសំបូរដេាយជាតិរ៉ែ (ORS) និងទឹកដូងជាដេីម។
ចុះបេីករណីកូនខ្ញុំផឹកបាន ហូបបាន តែបែរជាក្អួតមកវិញ ម្តងហេីយ ម្តងទៀត តេីខ្ញុំត្រូវធ្វេីដូចម្តេច?
ករណីបែបនេះត្រូវយកកូនមកពេទ្យ ក្មេងត្រូវព្យាបាលបង្រ្គប់ជាតិទឹកដេាយការដាក់សេរ៉ូម និងតាមដាន។

No comments:

Post a Comment