Monday, May 21, 2018

អាឡាក់សុីខេាទឹកនេាមក្មេង (Diaper Rash)


ខេាទឹកនេាមក្មេងកុំពង់ ពេញនិយម័ប្រេីទូទាំងប្រទេសជំនួសអេាយការប្រេីប្រាស់ក្រណាត់កន្ទេាបក្មេង ព្រោះវាងាយស្រួលដេាយមិនបាច់បោកសំអាត។
ទោះជាយ៉ាងក្តីក៏មានបញ្ហាប្រឈមមួយខ្លះដូចជា ចំនាយលុយច្រេីនក្នុងការទិញវា និង អាឡាក់សុីខេាទឹកនេាមក្មេងជាដេីម។
អាឡាក់សុីខេាទឹកនេាមក្មេង គឺជាការរលាកស្បែកនៅតំបន់ដែលក្រេាបដេាយខេារទឹកនេាម។ ជាទូទៅបញ្ហានេះអាចតាមដានព្យាបាលនៅផ្ទះបាន។
មូលហេតុបង្កអេាយមាន អាឡាក់សុីខេាទឹកនេាមក្មេងមានអ្វីខ្លះ?
១. ការរលាកដេាយការកកិត រវាងស្បែកក្មេងនឹង លាកមក ឬទឹកនេាមដែលនៅផ្អាប់ជាប់ក្នុងខេាទឹកនេាមក្មេង។
២. ការរលាកដេាយសារពពួកមេរេាគផ្សឹត (yeast) ដែលមេរេាគទាំនេះចូលចិត្តកកេីតនៅកន្លែងក្តៅហប់និងសេីម។
៣.ស្បែកក្មេងមានប្រតិកម្ម ជាមួយផលិតផលខេាទឹកនេាម។


តេីរេាគសញ្ញា អាឡាក់សុីខេាទឹកនេាមក្មេងមានអ្វីខ្លះ?
ជាទូទៅវាអាចកេីតមាននៅតំបន់រន្ធគូទ និងគូទ ប្រដាប់បន្តពូជក្មេង និងក្រលានជាដេីម។ (មានដូចក្នុងរូប) រេាគសញ្ញាផ្សេងៗរួមមាន:
១. វាឡេីងក្រហមនៅកន្លែងមានបញ្ហា
២. ក្តៅក្រហាយ និងឈឺ
៣. របកស្បែក
៤. ក្មេងរញាំរញូវ ហេីយពិបាកលួង
៤. មានករណីតិចតួចណាស់ដែលធ្វេីអេាយក្មេងក្តៅខ្លួន
តេីការព្យាបាលអាឡាក់សុីខេាទឹកនេាមក្មេងដេាតរបៀបណា?
ការព្យាបាលមិនពិបាក ដែលឱពុកម្តាយអាចជួយកូននៅផ្ទះ:
១. វិធីដែលមានប្រសិទ្ធិភាពបំផុតគឺគឺផ្អាកប្រេី ឬកាត់បន្ថយប្រេីខេាទឹកនេាមមួយរយះ។ វិធីបែបនេះជួយកាត់បន្ថយការបះទង្គិចរវាងស្បែកក្មេង និងលាមក ឬទឹកនេាមដែលដក់ក្នុងខេាទឹកនេាម។
២. ការប្រេីជាក្រីម (cream-ointment) លាបដេីម្បីធ្វេីអេាយរអិល ការពារមិនអេាយស្បែកក្មេងកកិតជាមួយខេាទឹកនេាម។
៣. ក្រេាយពេលក្មេងជុះនេាម រឺលាមកហេីយ ត្រូវសំអាតបរិវេននឹងដេាយយកក្រណាត់សេីមផ្តឹតសំអាត គួរជៀសវាងការជូតអូសដែលផ្វេីអេាយមានការកកិតកាត់តែខ្លាំង និងកាន់តែឈឺ។ ក្រេាយពីសំអាតហេីយ ទុកអេាយស្ងួត។
៤. ការប្រេីប្រាស់ថ្នាំលាបសំលាប់មេរាគផ្សឹត បេីសង្ស័យជាអ្នកបង្ក
៥. ជាទូទៅម្តាយឱពុកចូលចិត្តប្រេីម្សៅលាបត្រង់បរិវេនដែលរលាក។ ករណីនេះគួតែជៀសវាង ព្រោះក្មេងអាចមានប្រតិកម្មស្បែកជាមួយម្សៅដែលប្រេីបន្ថែមពីលេីទៀត។
បេីមានករណីណាធ្វេីអេាយបារម្មណ៍ ត្រូវយកកូនទីពិគ្រោះជាមួយពេទ្យ៕

No comments:

Post a Comment