Monday, May 21, 2018

ជំងឺពងបែកដៃ-ជេីង-មាត់(hand-foot-mouth disease)

ប៉ុន្មានឆ្នាំមុន មានផ្ទុះជំងឺពងបែកដៃ-ជេីង-មាត់ជាពិសេសនៅប្រទេសចិន និងហុងកុង គេក៏ឃេីញមានកេីតឡេីងនៅស្រុកខ្មែរយេីងដែរ។ ទោះបីជាគ្មានការផ្ទុះជំងឺទៀតក៏ដេាយក៏សង្កេតឃេីញក្មេងកេីតជំងឺនេះ ជាពិសេសនៅរដូវក្តៅ។
ជំងឺពងបែកដៃ-ជេីង-មាត់ បង្ករដេាយពួកវីរុស( EV71 or Coxakivirus A16)ដែលភាគច្រេីនបាត់ទៅវិញក្នុងរយះពេលមួយសប្តាហ៍ បេីមិនមានផលវិបាកអ្វីកេីតឡេីងនោះទេ។
វាភាគច្រេីនកេីតលេីកូនក្មេង និងមានករណីមួយចំនួនតូចកេីតលេីមនុស្សចាស់ផងដែរ។
តេីជំងឺពងបែកដៃ-ជេីង-មាត់មានលក្ខណះកត់សំគាល់អ្វីខ្លះ?
ជំងឺពងបែកដៃ-ជេីង-មាត់ គឺកេីតឡេីងនូវពងបែក និងកន្ទួលក្រហមនៅ លេីបាតជេីង ជេីង បាតដៃ និងក្នុងមាត់។ បេីទោះជាពាក្យថា ពងបែកដៃ-ជេីង-មាត់ វាក៏អាចកេីតឡេីងនៅគូដ និងពេលខ្លះនៅជុំវិញប្រដាប់ភេទ។
ពងបែកដែលចេញនៅមាន ធ្វេីអេាយក្មេងថយចុះការបៅ ឬមិនចង់ញុាំបាយចំនី ពីព្រោះក្មេងឈឺមាត់ដេាយសារ
ពងបែកទាំងនេះ។
ជំងឺពងបែកដៃ-ជេីង-មាត់ក៏ធ្វេីអេាយក្មេងក្តៅខ្លួនផងដែរ។
តេីជំងឺពងបែកដៃ-ជេីង-មាត់ ឆ្លងដេាយវិធីណា?
វីរុសជំងឺពងបែកដៃ-ជេីង-មាត់ឆ្លលងចូលទៅក្នុងទឹកមាត់ ទឹកសំបេារ កំបាក នៅក្នុងពងទឹកដែលចេញលេីដៃជេីងនិងមាត់ ហេីយនិងនៅក្នុងលាមក។
ដូចនេះ ការឆ្លងគឺដេាយសារការប៉ះពាល់ផ្ទាល់និងពពួកទឹកដែលបានរៀបរាបខាងលេី។
ការឆ្លងខ្លាំងកេីតនៅរយះពេលមួយសប្តាហ៍ដំបូងនៃជំងឺ។
តេីជំងឺពងបែកដៃ-ជេីង-មាត់ ធ្វេីរេាគវិនិច្ឆយ័ដូចម្តេច?
គ្មានការបូមឈាមទៅមេីលដេីម្បីរកមេរេាគទេ។ គ្រូពេទ្យ
អាចមេីលលលក្ខណះ របស់ពងបែកដៃ-ជេីង-មាត់ និងអាចធ្វេីរេាគវិនិច្ឆ័យបាន។
តេីការព្យាបាលជំងឺពងបែកដៃ-ជេីង-មាត់ដេាយរបៀបណា?
មិនមានថ្នាំសំលាប់មេរេាគប្រភេទនេះទេ ហេីយថ្នាំផ្សះក៏មិនមានប្រសិទ្ធិភាពដែរ ព្រោះជំងឺពងបែកដៃ-ជេីង-មាត់បង្ករដេាយពួកវីរុស ដែលពួកនេះអាចវានឹងងាប់ខ្លួនឯង ៣ទៅ៤ថ្ងែ ហេីយនឹងជាក្នុងរយះមួយអាទិត្យ។
ថ្នាំបាត់ឈឺចាប់និងបញ្ចុះកំដៅដូចជាប៉ារ៉ាសេតាមុល និងអាយបុយព្រហ្វែ ( paracetamol or ibuprofen) អាចត្រូវបានប្រេី។
លេីកទឹកចិត្តក្មេងអេាយញុាំ និងផឹក តែបេីករណីក្មេងពិបាកញុាំ និងបៅដេាយសារឈឺមាត់ ក្មេងអាចនឹងត្រូវដេកពេក ដេីម្បីធ្វេីការតាមដាន។
បេីមានបញ្ហាបារម្មណ៍ អាចយកកូនទៅពិភាក្សាជាមួយពេទ្យបាន៕

No comments:

Post a Comment