Monday, May 21, 2018

ជំងឺស្ទះរន្ធទឹកភ្នែក (lacrimal duct obstruction)


ជំងឺស្ទះរន្ធទឹកភ្នែក ជាជំងឺបណ្តាលអេាយកុមារដែលមានបញ្ហានេះ ហូរទឹកភ្នែកច្រេីន ឬ ភ្នែកសេីមរហូតខុសធម្មតា។
រន្ធទឹកភ្នែក ជាបំពង់តូចមួយដែល តភ្ជាប់ពីផ្នែកខាងក្នុងនៃត្របកភ្នែក ទៅផ្នែកខាងក្នុង របស់ច្រមុះ។ រន្ធនេះមានតួនាទីដេីម្បីបង្ហូរទឹកភ្នែក។
ជំងឺស្ទះរន្ធទឹកភ្នែក ជាជំងឺមកពីកំនីតហេីយច្រេីនកេីតលេីក្មេងៗ។ ជំងឺនេះអាចជាបាត់ទៅវិញនឹងមិនធ្វេីអេាយប៉ះពាល់អាយុជីវិតឡេីយ។
តេីរេាគសញ្ញា ជំងឺស្ទះរន្ធទឹកភ្នែក មានអ្វីខ្លះ?
- ភ្នែកសេីមរហូត ឬមានទឹកភ្នែកហូរជាប់
- ឡេីង ចេញអាចម៍ភ្នែក
- ភ្នែកឡេីងក្រហម
នៅពេល បញ្ហាស្ទះរុនទឹកភ្នែកមានការឆ្លងរេាគ វាអាចឈេីមរេាគសញ្ញាដូចខាាងក្រេាម:
- ហេីមភ្នែក
- ភ្នែកឡេីងក្រហមខ្លាំ
- ឈឺ ក្តៅភ្នែក
- អាចឃេីញមានហូរខ្ទុះ
តេីត្រូវការបូមឈាម ឬ ធ្វេីតេសអ្វីធ្វេីរេាគវិនិច្ឆ័យជំងឺស្ទះរន្ធទឹកភ្នែកទេ?
ចំលេីយគឺ មិនចាំបាច់ទេ គ្រូពេទ្យអាចពិនិត្យ និងប្រាប់ពីបញ្ហានេះបាន។
តេីជំងឺស្ទះរន្ធទឹកភ្នែកព្យាបាលដេាយរបៀបណា?
ជាទូទៅបេី បញ្ហាស្ទះរន្ធទឹកភ្នែកមានការឆ្លងរេាគ អ្នកជំងឺត្រូវប្រេីថ្នាំផ្សះ លេប និង បន្តក់ភ្នែក។
ជំងឺស្ទះរន្ធទឹកភ្នែក អាចបាត់ទៅវិញដេាយខ្លួនឯងក្រេាយអាយុ ៦ខែ។ គ្រូពេទ្យអាចបង្រៀនឪពុកម្តាយ អេាយម៉ាស្សាភ្នែកដេីម្បីអេាយឆាប់បាត់បញ្ហា។
ផ្ទុយទៅ បេីវានៅមិនបាត់ ឬធូរស្រាល ត្រូវទៅជួបជាមួយគ្រូពេទ្យ។ ករណីនេះ វាអាចមានការវះកាត់ដេីម្បីបេីផ្លូវទឹកភ្នែកដែលស្ទះ។

No comments:

Post a Comment