Monday, May 21, 2018

ជំងឺច្រាល់ទឹកក្រពះនិងចំនីអាហារនៅក្នុងកូនក្មេង (Gastro-esophageal reflux=GERD in Children)

ចំនីអាហារដែលញុាំតាមមាត់វាឆ្លងកាត់ បំពង់អាហារ និងចូលដល់ក្រពះដែលជាកន្លែងដែលទឹកអាសុីតក្រពះចូលរួមក្នុងការរំលាយបំបែកអាហារ(មានដូចក្នុងរូប)។
ជាទូទៅក្មេងអាចក្អែរ អាហារចេញពីក្រពះក្រេាយពេលញុាំអាហារ កេីតមានតិចដងជារឿងធម្មតា តែបេីបេីមានការក្អួត ឬច្រាលអាហារញឹកញាប់នោះជាជំងឺដែលមានឈ្មោះថា 
ជំងឺច្រាល់ទឹកក្រពះនិងចំនីអាហារ។
តេីក្មេងប្រភេទណាខ្លះដែលប្រឈមមាន ជំងឺច្រាល់ទឹកក្រពះនិងចំនីអាហារ?
១. ក្មេងដែលមិនគ្រប់ខែ
២. ក្មេងដែលរស់នៅក្នុង បរិស្ថានដែលឪពុកម្តាយ ឬអ្នកជំវិញជក់បារី
៣. ក្មេងដែលមានជំងឺមួយចំនួនដូចជា បញ្ហាខូចខួរក្បាល ឬខួរឆ្អឹងជាាដេីម
តេីលក្ខណះដូចម្តេចដែល ជាជំងឺច្រាល់ទឹកក្រពះនិងចំនីអាហារ?
ក្អួត ចង្អេារញឹកញាាប់ ដេាយគ្មានក្តៅខ្លួន រឺសញ្ញាអ្វីផ្សេងទៀត
ក្មេងមិចចង់បៅ រឺញុាំងចំនី ជាពិសេសអាហារដែលរឹងព្រោះវាបណ្តាលអេាឈឺ
មិនសូវឡេីងគីឡូ
ចំពោះក្មេងធំ អាចមានអារម្មណ៍ឈឺក្តៅចុងដង្ហេីម មានអារម្មណ៍ជូរនៅបំពង់ក ឈឺពោះនៅពេលលេបចំនីអាហារជាដេីម។
តេីការព្យាបាល ជំងឺច្រាល់ទឹកក្រពះនិងចំនីអាហារដេាយវិធីណា?
១. ការកែប្រែទំលាប់
ក្មេងៗ ដែលចេះញុាំអាហារគួរជៀសវាង អាហាារដែលមានជាតិ កាហ្វេអិន chocolate អាហារដែលមានជាតិខ្លាញ់ច្រេីន pizza French fried ជាដេីម។
គួរជៀសវាងអាហារ ភេសជ្ជៈ ឬផ្លែឈឺដែលមានជាតិ gaz ដូចជាទឹកក្រូចកំពង់ ផ្លែឪឡឹក ផ្លែធូរេជាដេីម។
ដាក់អេាយកូនដេក កេីយក្បាល និស្មាលេីខ្នេីយ ជៀសវាងដេកក្បាលរាបស្មេីនិងក្រពះ។
ការដាក់ក្មេងដេលផ្អៀងទៅឆ្វេង ជួយកាត់បន្ថយការក្អួត
ជៀសវាងញុាំអាហារ រួចភ្លាមដាក់កូនដេកភ្លាម គួរតែចាំអេាយបាន ២០-៣០នាទី
២. ការប្រេីប្រាស់ថ្នាំ
ទៅពិគ្រោះ ជាមួយគ្រូពេទ្យ ដេីមទទួលថ្នាំព្យាបាល៕

No comments:

Post a Comment