Sunday, May 20, 2018

ក្តៅខ្លួនលេីកុមារ (fever)

ក្តៅខ្លួនលេីកុមារ


1. អ្វីទៅហៅថាការក្តៅខ្លួន?
ការក្តៅខ្លួនមាននយ័ថា ការឡេីងសីតុណ្ហភាពពីក្នុងខ្លួន ដោយការវាស់កំដៅលេីសពី 38អង្សាសេរ មិនមែនដេាយការស្ទាបនឹនបាតដៃទទេរនោះទេ។
គេអាចយកសីតុណ្ហភាព តាមឃ្លៀក តាមរន្ធត្រចៀក លេីថ្ងាស និងតាមរន្ធគូថ។
2. ហេតុអ្វីបានកូនខ្ញុំក្តៅខ្លួន?
ក្តៅខ្លួនក្នុងកូនក្មេង ជាទូទៅបណ្តាល មកពីការឆ្លងរោគ។
ការឆ្លងរោគអាចបង្ករមកពី៖
១. វីរុស(virus) ដូចក្នុងជំងឺ ផ្តាសសាយ រលាកទងសួត រាករូស និងជំងឺរលាកផ្លូវដង្ហេីមមួយចំនួន
២. បាត់តេរី ដូចក្នុងជំងឺ គ្រុណពោះវៀន រលាកសាច់សួត ជាដេីម
៣. គេសង្គេតឃេីញករណីខ្លះ ក្តៅខ្លួនក្រេាយចាក់វាក់សាំង
និងមានមូលហេតុុផ្សេងទៀតជាច្រេីន។
3. ខ្ញុំគួរអេាយថ្នាំ បញ្ចុះកំដៅអេាយកូនខ្ញុំរឺ អត់?
ក្តៅខ្លួន បញ្ជាក់ពីសមត្ថភាពនៃប្រពន្ធ័ការពាររាងកាយក្មេង កំពង់វាយប្រយុទ្ធ ជាមួយមេរេាគ។ ជាទូទៅការឡេីងកំដៅ តែងតែមានរោគសញ្ញាផ្សេងទៀតមកជាមួយ។
ទោះបីការក្តៅខ្លួន អាចតាមដាន និងព្យាបាលនៅផ្ទះបាន ឱពុកម្តាយគួរតែយកកូន ទៅពិភាក្សារ និងអេាយគ្រូពេទ្យ ពិនិត្យ ជាពិសេសក្នងករណី :
- ក្មេងដែលមាននអាយុក្រេាម ៣ខែហេីយក្តៅខ្លួន
- ក្មេងដែលមាននអាយុ ចន្លោះ ៣ខែទៅ ៣ឆ្នាំ ហេីយក្តៅខ្លួនលេីសពី ៣ថ្ងៃរឺក៏ មិនញុំអាហារ រឺបៅដោះរឺក៏ មិនរវាសរវ៉ៃ គិតតែពីដេក
-ក្មេងទាំងឡាយណាដែល មានកំដៅលេីសពី ៣៨.៩អង្សាសេ
-ក្មេងទាំងឡាយណាដែលក្តៅខ្លួន ហេីយមានបញ្ហាសេីរស្បែក
4. ជំរេីសក្នុងការព្យាបាលក្មេងលេីងកំដៅ
ក. ការប្រេីប្រាស់ថ្នាំ
ការប្រេីប្រាស ប៉ារ៉ាសេតាមុល (paracetamol- acetaminophen) អាចអេាយរាងរាល់ ៦ ម៉េាងម្តង។
ការប្រេីប្រាស់ Ibuprofen រាងរាល់ ៦ទៅ៨ម៉េាងម្តង ប៉ុន្តែ មិនគួរប្រេីលេីក្មេងក្រេាមអាយុ ៦ខែទេ។
កំរិតថ្នាំ ត្រូវគណនាតាមគីឡូរបស់ក្មេង
ខ. ការបន្ថែមជាតិទឹក
ការលេីងកំដៅ ធ្វេីអេាយក្មេងបាត់បងជាតិទឹក បេះដូងដេីរញាប់ ដូច្នេះ កាលេីកលេីកទឹកចិត្តអេាយក្មេង ផឹកទឹក ទឹកដោះគោ និងអារហារជាតិទឹកផ្សេងទៀតជាការចាំបាច់
ត្រូវចងចាំថាក្មេងក្តៅខ្លួន តែងតែមិនចង់ញុំអាហារ និងអស់កំលាំង
គ. ការជូតខ្លួន នឹងក្រណាត់សេីម ជាពិសេសនៅក្រេាមឃ្លៀកអាចជួយបន្ថយកំដៅ តែមិនមានប្រសិទ្ធិភាព ដូចការប្រេីប្រាស់ថ្នាំទេ
សូមបញ្ជាក់ថា ទឹកចូលស្រេាមសួត ដេាយការជូតខ្លួន និងងូតទឹកពេលក្តៅខ្លួន មិនអាចកេីតឡេីងទេ៕

No comments:

Post a Comment